Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិក ដាក់ទណ្ឌកម្មលើក្រុមប្រដាប់អាវុធស៊ីរី ជាមួយបណ្តាញប្រទេសទួគី

  • Print

សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ-ម្សិលមិញ បានដាក់ទណ្ឌកម្មទៅលើក្រុមប្រដាប់អាវុធស៊ីរីមួយដែលបានសម្លាប់អ្នកនយោបាយឃឺដម្នាក់ ចំពេលការលុកលុយឆ្នាំ ២០១៩ របស់ប្រទេសទួគីដោយប្តេជ្ញារក្សាការទទួលខុសត្រូវនៅក្នុងប្រទេស ដែលញាំញីដោយសង្គ្រាមមួយនេះ។

សហរដ្ឋអាមេរិក ក៏បានចាត់វិធានការលើបុរសពីរនាក់ ដែលត្រូវបានចោទប្រកាន់ពីបទផ្តល់មូលនិធិពួកជ្រុលនិយមនៅក្នុងប្រទេសស៊ីរី ក្នុងនោះមានម្នាក់ស្ថិតនៅក្នុងប្រទេសទួគី ក៏ដូចជាមន្ត្រីពន្ធនាគារចំនួន ៥ នាក់ មកពីរបបរបស់ប្រធានាធិបតី Bashar al-Assad ជុំវិញការធ្វើទារុណកម្មលើអ្នកទោស។

ក្រសួងរតនាគារអាមេរិក បាននិយាយថា ខ្លួន ក៍បានបង្កករាល់ទ្រព្យសម្បត្តិ និងហាមឃាត់រាល់ប្រតិបត្តិការរបស់អាមេរិកជាមួយ Ahrar al-Sharqiya ដែលម្តងនោះជាក្រុមប្រដាប់អាវុធលាក់បំពួនដ៍លេចធ្លោ នៅពេលដែលប្រទេសទួគី បានបញ្ជូនកងកម្លាំងចូលទៅភាគខាងជើងប្រទេសស៊ីរី ក្នុងខែតុលាឆ្នាំ ២០១៩ បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយប្រធានាធិបតី Donald Trump។

ក្រុមនេះ បានសម្លាប់មនុស្សរាប់រយនាក់បន្ថែមទៀត ចាប់តាំងពីឆ្នាំ ២០១៨ នៅក្នុងពន្ធនាគារមួយ ដែលស្ថិតនៅជិតទីក្រុង Aleppo និងបានរួមបញ្ចូលសមាជិកអតីតក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម។

លោកស្រី Aimee Cutrona មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក បាននិយាយថា “ការកំណត់របស់យើងនៅថ្ងៃនេះ គួរតែជាការរំលឹកមួយថា សហរដ្ឋអាមេរិក នឹងប្រើរាល់ឧបករណ៍ការទូតរបស់ខ្លួន ដើម្បីលើកកម្ពស់ទំនួលខុសត្រូវរបស់មនុស្ស ដែលបានធ្វើការរំលោភបំពាន និងបង្កទុក្ខទោសលើប្រជាជនស៊ីរី” ។

រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានធ្វើការរិះគន់យ៉ាងខ្លាំងលើប្រទេសទួគី លើបញ្ហានាំមុខមួយចំនួន ដែលថ្មីៗនោះលើរឿងប្រទេស Cyprus ប៉ុន្តែក៏បានស្វាគមន៍ចំពោះការផ្តល់ជូនរបស់ទួគី ដើម្បីការពារអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងកាប៊ុលផងដែរ នៅពេលដែលកងកម្លាំងអាមេរិក ដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន នេះបើតាមការផ្សាយ CNA/AFP កាលពីថ្ងៃព្រហ. នេះ។