Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្នំភ្លើង Sinabung របស់ឥណ្ឌូនេស៊ី ចាប់ផ្ទុះឡើង

  • Print

 ភ្នំភ្លើង Sinabung ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងកាលពីថ្ងៃពុធ-ម្សិលមិញនេះ ដោយក្អែរផ្សែង និងផេះយ៉ាងច្រើនសន្ធោសន្ធៅទៅលើមេឃ។ ទីភ្នាក់ងារភូគព្ភសាស្ត្រក្នុងស្រុក បាននិយាយថា ការផ្ទុះនៃភ្នំភ្លើងនៅខេត្ត Sumatra ខាងជើងនេះ មានរយៈពេលប្រហែល ១២ នាទី។

ប្រធានទីភ្នាក់ងារនៃស្ថានីយឃ្លាំមើល Sinabung បានប្រាប់ AFP ថា៖ «វត្ថុធាតុភ្នំភ្លើង បានឡើងដល់ ៤.៥០០ ម ទៅក្នុងអាកាស ហើយមានរយៈពេលយូរ។ រូបភាព ដែលចែកចាយដោយទីភ្នាក់ងារ បានបង្ហាញជួរឈរនៃផ្សែងខ្មៅ និងក្រាស់ចេញពីរណ្តៅភ្នំភ្លើង។

ពពកផ្សែង និងផេះ បានធ្វើដំណើរចម្ងាយ ១.០០០ ម ពីចំណុចកំពូល។ មិនមានការចេញបញ្ជាឱ្យជម្លៀសទេ ព្រោះកំទេចកំទី មិនបានទៅដល់ភូមិ ដែលនៅជិតបំផុតហើយមិនមានការរាយការណ៍ពីការរំខានដល់ជើងហោះហើរនៅក្នុងតំបន់នោះទេ។

ប៉ុន្តែអាជ្ញាធរ បានណែនាំប្រជាជនឱ្យចៀសវាងតំបន់ ៥ គីឡូម៉ែត្រ នៅជុំវិញរណ្តៅភ្នំភ្លើង ដែលត្រូវបានគេទុកចោល រាប់សិបឆ្នាំ ដោយសារភាពសកម្មនៃភ្នំភ្លើង កើនឡើង។

ភ្នំភ្លើង Sinabung ដែលមានកម្ពស់ ២.៤៦០ ម គឺស្ងប់ស្ងាត់រាប់សតវត្សរ៍មកហើយ មុនពេលរញ្ជួយជីវិតឡើងវិញកាលពីឆ្នាំ ២០១០ នៅពេលមានការផ្ទុះមួយ បានសម្លាប់មនុស្សពីរនាក់។ វាបានផ្ទុះឡើងម្តងទៀតនៅឆ្នាំ ២០១៣ ហើយនៅតែមានសកម្មភាពខ្ពស់ ចាប់តាំងពីពេលនោះមក។

នៅឆ្នាំបន្ទាប់ មានការផ្ទុះមួយ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់ និង ៧ នាក់ បានស្លាប់ដោយការផ្ទុះនៅឆ្នាំ ២០១៦ ។ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជុំកោះ ជាង ១៧.០០០ មានភ្នំភ្លើងសកម្មជិត ១៣០ ។