Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បារាំង នឹងអនុវត្តន៍បណ្ឌសុខភាព នៅតាមហាងកាហ្វេ និងរថភ្លើង ចាប់ពីថ្ងៃទី ៩ ខែសីហាតទៅ

  • Print

 ប្រធានាធិបតី Emmanuel Macron បាននិយាយនៅចុងសប្តាហ៍នេះថា ការបដិសេធមិនទទួលការចាក់វ៉ាក់សាំង គឺស្មើនឹង “ភាពគ្មានទទួលខុសត្រូវ និងអត្ដទត្ថភាព” ។

ទន្ទឹមនឹងនេះ មន្ត្រីសុខាភិបាលបារាំង បានប្រកាសអាសន្នផ្នែកសុខភាព នៅឯដែនដីក្រៅប្រទេសនៃតំបន់ការ៉ាប៊ីនរបស់បារាំង គឺ Guadeloupe, Saint Martin និង Saint Barthelemy កាលពីថ្ងៃពុធ ដើម្បីកំណត់ការធ្វើចលនារបស់ប្រជាជន នៅពេលមានករណីឆ្លង កើនឡើងនៅទីនោះ។

អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយនៅថ្ងៃពុធថា ប្រទេសបារាំង នឹងអនុវត្តច្បាប់ថ្មី ដែលនឹងតម្រូវអោយមានប័ណ្ណសុខភាពជាចាំបាច់ ដើម្បីទៅហាងកាហ្វេ ឡើងជិះយន្តហោះ ឬធ្វើដំណើរតាមរថភ្លើងអន្តរទីក្រុង។

ច្បាប់ ដែលអនុម័តដោយសភាកាលពីចុងសប្តាហ៍ បានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំនៅប្រទេសបារាំង ប៉ុន្តែរដ្ឋាភិបាល បានប្តេជ្ញាថា នឹងបន្តទៅមុខ និងធ្វើឱ្យបណ្ឌសុខភាព ជាផ្នែកសំខាន់នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។

ប័ណ្ណសុខភាព ដែលមានសុពលភាព ត្រូវបានបង្កើតឡើងដោយការចាក់វ៉ាក់សាំងពីរដងពីវ៉ាក់សាំងដែលគេទទួលស្គាល់ ការធ្វើតេស្តកូរ៉ូណាអវិជ្ជមាន ឬការជាសះស្បើយពីការឆ្លងថ្មីៗ។

ច្បាប់នេះ ក៏តម្រូវឱ្យមានការចាក់វ៉ាក់សាំង ជាកាតព្វកិច្ចដល់បុគ្គលិកសុខាភិបាល និងអ្នកថែទាំអ្នកជំងឺ។ ប័ណ្ណនេះ បានចូលជាកាតព្វកិច្ចរួចទៅហើយ ចាប់ពីថ្ងៃទី ២១ ខែកក្កដាសម្រាប់ការទស្សនាសារមន្ទីរ រោងកុន និងកន្លែងវប្បធម៌ ដែលមានមនុស្សជាង ៥០ នាក់។

អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយថា វាក៏នឹងមានកាតព្វកិច្ចនៅក្នុងហាងកាហ្វេ ភោជនីយដ្ឋាន ជើងហោះហើរ និងរថភ្លើងអន្តរទីក្រុង ចាប់ពីថ្ងៃទី ៩ ខែសីហាខាងមុខតទៅ នេះបើតាមការផ្សាយរបស់ CNA/AFP កាលពីថ្ងៃព្រហ-ម្សិលមិញ។