Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលីសថៃ បាញ់គ្រាប់កាំភ្លើងកៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែកដាក់បាតុកម្មនៅទីក្រុងបាងកក

  • Print

 ប៉ូលីសបង្រ្កាបកុបកម្មប្រទេសថៃ បានបាញ់កាណុងទឹក គ្រាប់កាំភ្លើងកៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករនៅទីក្រុងបាងកក កាលពីថ្ងៃអង្គារ-ម្សិលមិញ ខណៈមនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នា ដើម្បីកំណែទម្រង់ប្រជាធិបតេយ្យ និងប្រឆាំងនឹងការដោះស្រាយរបស់រដ្ឋា-ភិបាលចំពោះការរីករាលដាលនៃជំងឺកូវីដ ១៩ ។

ក្រុមបាតុករ បានប្រឆាំងនឹងបម្រាមការជួបជុំជាសាធារណៈ ខណៈដែលប្រទេសថៃ ព្យាយាមលុបបំបាត់ការផ្ទុះឡើងនូវកំណើនឆ្លងមេរោគដ៏អាក្រក់បំផុតរបស់ខ្លួន រហូតមកដល់ពេលនេះដោយមានករណីថ្មី កើតឡើងប្រមាណ ២០.០០០ នាក់ជាប្រចាំថ្ងៃ។

ការចាប់ផ្តើមយឺតយ៉ាវចំពោះកម្មវិធីចាក់វ៉ាក់សាំងកូវីដ -១៩ នៅប្រទេសថៃ និងការឈឺចាប់ផ្នែកសេដ្ឋកិច្ចពីការរឹតត្បិត និងការបិទអាជីវកម្មនានា បានដាក់សម្ពាធយ៉ាងខ្លាំងដល់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Prayut Chan-o-cha ។

ក្រុមអ្នកតវ៉ារាប់រយនាក់ បានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងបាងកក ដោយម៉ូតូ និងរថយន្ត។ នៅព្រលប់ មានការប៉ះទង្គិចគ្នាឡើង។ ប៉ុស្តិប៉ូលីសចំនួនពីរ ត្រូវបានដុត ហើយក្រុមបាតុករខ្លះ បានគប់ថាវ និងកាំជ្រួចទៅលើមន្រ្តីដែលមុននេះ បានបាញ់កាណុងទឹក គ្រាប់កាំភ្លើងកៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែកមកលើហ្វូងមនុស្ស។

ស្នងការរងនៃការិយាល័យប៉ូលីសក្រុង បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីការប៉ះទង្គិចគ្នាថា “ក្រុមបាតុករ បានប្រើអំពើហឹង្សា និងអាវុធផ្សេងៗ ដូចជាដុំថ្ម ដុំឥដ្ឋ ដែកស្រួច ថាវ កាំជ្រួចធំនិងគ្រាប់បែកពីងប៉ុង លើប៉ូលីសជាអន្លើៗ ។

ប៉ូលីសចំនួន ៦ នាក់ បានរងរបួស ក្នុងនោះមានមន្រ្តីម្នាក់ ត្រូវបានបាញ់ចំភ្លៅដោយកាំភ្លើងច្នៃក្នុងស្រុក។