Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំនយោបាយម៉ាឡេស៊ី នឹងជួបជាមួយព្រះមហាក្សត្រ ដើម្បីកំណត់អត្តសញ្ញាណនាយករដ្ឋមន្ត្រីថ្មី

  • Print

 មេដឹកនាំគណបក្សនយោបាយម៉ាឡេស៊ី ត្រូវបានកោះហៅឱ្យចូលជួបជាមួយព្រះមហាក្សត្រ នៅថ្ងៃអង្គារទី ១៧ ខែសីហានេះ ខណៈដែលដំណើរការកំណត់អត្តសញ្ញាណនាយករដ្ឋមន្រ្តីថ្មីកំពុងដំណើរការ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី Muhyiddin Yassin ចុះចេញពីតំណែង។

ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី បានផ្សាយថា គណបក្សនយោបាយធំៗទាំងអស់ នឹងទទួលបានការចូលស់ាវនាការព្រះមហាក្សត្រ ដោយចាប់ផ្តើមនៅរសៀលថ្ងៃអង្គារនេះ។ ដាច់ដោយឡែកពីគ្នា សមាជិកសភា ត្រូវបានស្នើសុំឱ្យដាក់លិខិតប្រកាសមួយទៅកាន់ព្រះបរមរាជវាំង ដើម្បីបញ្ជាក់ពីបុគ្គល ដែលពួកគេគាំទ្រ និងទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់របស់ម៉ាឡេស៊ី មិនលើសពីម៉ោង ៤ រសៀលថ្ងៃពុធ។

គណបក្សផ្សេងៗ ត្រូវបានគេនិយាយថា បានចាប់ផ្តើមការចរចារ ដើម្បីបង្កើតសំឡេងភាគច្រើននៅក្នុងសភាជាន់ទាប ព្រោះអ្នកស្នងតំណែងលោក Mr Muhyiddin ច្បាស់លាស់ មិនទាន់លេចចេញជារូបរាងនៅឡើយទេ។

នាយករដ្ឋមន្រ្តីបន្ទាប់ ត្រូវបញ្ចុះបញ្ចូលអ្នកដឹកនាំថា ខ្លួន ទំនងជាបញ្ជាឱ្យមានការគាំទ្រភាគច្រើនពីសភាជាន់ទាប ដែលបច្ចុប្បន្នមានសមាជិកសភា ២២០ នាក់ និងអាសនៈទំនេរពីរ។ សម្ព័ន្ធចំរុះ Perikatan Nasional ដែលដឹកនាំដោយលោក Muhyiddin មុនពេលលាលែងពីតំណែង បន្ទាប់ពីបាត់បង់សំឡេងភាគច្រើននៅក្នុងសភា ដែលមុតស្រួចតិចតួចរបស់លោក គឺមានសមាជិកសភាប្រហែល ១០០ នាក់ នេះបើយោងតាម The Star ។

សម្ព័ន្ធចំរុះ Pakatan Harapan ដឹកនាំដោយលោក Anwar Ibrahim មានសមាជិកសភាប្រហែល ៨៨ នាក់។ កាលពីថ្ងៃច័ន្ទលោក Muhyiddin ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីចាំផ្ទះ បន្ទាប់ពីការលាលែងពីតំណែងរបស់លោក ត្រូវបានព្រះមហាក្សត្រទទួលយក។

សេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំង បានបន្ថែមថា ដើម្បីសុវត្ថិភាពប្រជាជន ការអំពាវនាវឱ្យមានការបោះឆ្នោតជាសកល ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ មិនមែនជាជម្រើសល្អបំផុតនោះទេ នេះបើតាមការផ្សាយរបស់ CNA/xinhua នៅព្រឹកថ្ងៃអង្គារនេះ។