Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រេសិតអាមេរិក និងកូរ៉េខាងត្បូង ពិភាក្សាអំពីការចាប់ផ្តើមកិច្ចចរចារជាមួយកូរ៉េខាងជើង

  • Print

 បេសកជនពិសេសអាមេរិកសម្រាប់កូរ៉េខាងជើង គ្រោងនឹងជួបសមភាគីកូរ៉េខាងត្បូង នៅថ្ងៃច័ន្ទ នេះ ខណៈសម្ព័ន្ធមិត្តទាំងពីរ កំពុងស្វែងរកវិធី ដើម្បីទាក់ទាញទីក្រុងព្យុងយ៉ាង ឱ្យត្រលប់មកពិភាក្សាអំពីកម្មវិធីអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន។

លោក Sung Kim បានមកដល់ទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃ។ មន្រ្តីក្រសួងការបរទេសម្នាក់ បាននិយាយថា លោក បានជួបជាមួយរដ្ឋមន្រ្តីការបរទេស Chung Eui-yong នៅឯគេហដ្ឋានរបស់រដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ ដែលពួកគេ បានពិភាក្សាអំពីវិធី ដើម្បីដំណើរការឡើងវិញនូវដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ។

នៅថ្ងៃច័ន្ទនេះ លោក Kim នឹងជួបជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោក គឺលោក Noh Kyu-duk ហើយនៅថ្ងៃអង្គារជាមួយអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី Igor Morgulov នៅទីក្រុងសេអ៊ូល។

ដំណើរទស្សនកិច្ចនេះ កើតឡើងស្របពេលដែលទំនាក់ទំនងអន្តរកូរ៉េនៅខែកក្កដា បានផ្តល់នូវការប្រឈមមុខដាក់គ្នាថ្មីមួយ ជុំវិញសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង ដែលកូរ៉េខាងជើងបានព្រមានថា អាចបង្កឱ្យមានវិបត្តិសន្តិសុខ។

សមយុទ្ធរយៈពេល ៩ ថ្ងៃ បានចាប់ផ្តើមកាលពីថ្ងៃទី ១៦ ខែសីហា ដោយភាពស្ងៀមស្ងាត់ឆ្ងាយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ទោះបីជាមានការព្រួយបារម្ភថា ប្រទេសនេះ អាចធ្វើតេស្តមីស៊ីល ឬធ្វើសកម្មភាពផ្សេងទៀត ដើម្បីបញ្ជាក់ពីការមិនពេញចិត្តរបស់ខ្លួនក៏ដោយ។

ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួន បើកចំហការទូត ប៉ុន្តែការស្នើរបស់អាមេរិក ហាក់ដូចជាប្រហោង ខណៈពេលដែល “សកម្មភាពអរិភាព” ដូចជាសមយុទ្ធ នៅតែបន្តមាន។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា ខ្លួន នឹងស្វែងរកការទូត ដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែមិនបានបង្ហាញពីឆន្ទៈក្នុងការបន្ធូរបន្ថយទណ្ឌកម្មឡើយ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃចន្ទនេះ។