Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្រ្តីថ្មី Ismail Sabri អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការស្តារប្រទេសជាតិឡើងវិញ ដើម្បីជាប្រយោជន៍ដល់គ្រួសារម៉ាឡេស៊ី

  • Print

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីថ្មី លោក Ismail Sabri Yaakob បានអំពាវនាវឱ្យសមាជិកសភាមកពីភាគីទាំងពីរនៃនយោបាយបែកបាក់ មករួបរួមគ្នា ក្នុងកិច្ចប្រឹងប្រែងសង្គ្រោះជាតិ ដើម្បីជាប្រយោជន៍ដល់ “គ្រួសារម៉ាឡេស៊ី” ។

ថ្លែងក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍លើកដំបូង ទៅកាន់ប្រទេសកាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី លោក Ismail Sabri បានផ្តល់ឱកាសដល់អ្នកនយោបាយប្រឆាំង ដើម្បីក្លាយជាផ្នែកមួយនៃក្រុមប្រឹក្សាស្តារជាតិ និងគណៈកម្មាធិការពិសេសប្រឆាំងនឹងជំងឺកូវីដ-19។

ការធ្វើបែបនេះ គឺដោយគោរពតាមការអំពាវនាវរបស់ព្រះមហាក្សត្រ ដោយឱ្យអ្នកនយោបាយទាំងអំស់ ដាក់ចេញនូវភាពខុសគ្នារបស់ពួកគេ។

លោក Ismail Sabri បានជ្រើសរើសយកគំនិតនៃ “គ្រួសារម៉ាឡេស៊ី” ព្រោះវាមានលក្ខណៈរួមបញ្ចូលគ្នា និងកាត់បន្ថយព្រំដែនសាសនា ជាតិសាសន និងជនជាតិ។ “គំនិតនៃគ្រួសារម៉ាឡេស៊ី គឺជាប់ទាក់ទិននឹងភាពខ្លាំងរបស់ប្រជាជាតិ ដែលចងភ្ជាប់គ្នាដោយគុណតម្លៃបែបនេះ” ។

អនុប្រធានអង្គការរួបរួមជាតិម៉ាឡេស៊ី (UMNO) បាននិយាយថា ភាពចលាចលនយោបាយដែលឡោមព័ទ្ធប្រទេសនេះ បានធ្វើឱ្យសាធារណជនមានការព្រួយបារម្ភ។ លោក Ismail Sabri ក៏បានកត់សម្គាល់ផងដែរថា ប្រទេសម៉ាឡេស៊ី មានរដ្ឋាភិបាលពីរ ចាប់តាំងពីការបោះឆ្នោតសកលចុងក្រោយ ហើយថា “ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងរយៈពេលខ្លីមួយបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជន និងប្រទេស។

ថ្មីៗនេះលោក Ismail Sabri គឺជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៅក្នុងរដ្ឋាភិបាល Perikatan Nasional (PN) ដឹកនាំដោយលោក Muhyiddin Yassin ដែលបានលាលែងពីតំណែងកាលពីថ្ងៃច័ន្ទ បន្ទាប់ពីបាត់បង់ការគាំទ្រភាគច្រើននៅក្នុងសភាជាន់ទាប។

កាលពីថ្ងៃអង្គារសមាជិកសភាចំនួន ២២០ នាក់របស់ប្រទេសម៉ាឡេស៊ី ត្រូវបានស្នើឱ្យដាក់សេចក្តីប្រកាសស្តីពីលក្ខន្តិកៈមួយ ដែលបញ្ជាក់ពីបេក្ខជននាយករដ្ឋមន្ត្រី ដែលពួកគេពេញចិត្តទៅកាន់រាជវាំង។

សមាជិកសភាសរុបចំនួន ១១៤ នាក់ បានជ្រើសរើសលោក Ismail Sabri ដោយផ្តល់សំឡេងភាគច្រើនសាមញ្ញដល់លោក នេះបើតាមការផ្សាយរបស់ CNA នៅព្រឹកថ្ងៃចន្ទនេះ។