Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូឡូញ គ្រោសាងសង់របងព្រំដែនបេឡារុស ប្រឆាំងជនចំណាកស្រុក

  • Print

 ប្រទេសប៉ូឡូញ កាលពីថ្ងៃចន្ទ បានប្រកាសផែនការសាងសង់របងលួសបន្លាតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយប្រទេសបេឡារុស បន្ទាប់ពីការហូរចូលនៃជនចំណាកស្រុក ដែលបណ្តាប្រទេសក្នុងតំបន់ ហៅថា “ ការវាយប្រហារកូនកាត់” មកលើសហភាពអឺរ៉ុប។

រដ្ឋមន្ត្រីការពារជាតិ Mariusz Blaszczak បាននិយាយថា របងនេះ នឹងមានកម្ពស់ ២.៥ ម៉ែត្រ ហើយមានរូបរាងប្រហាក់ប្រហែលនឹងសំណង់ ដែលសាងសង់ដោយប្រទេសហុងគ្រី នៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសស៊ែប៊ី។

ការងារនេះ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ នឹងត្រូវសាងសង់នៅតាមបណ្តោយព្រំដែនចម្ងាយ ១៣០ គីឡូម៉ែត្រ ឬប្រហែលមួយភាគបីនៃចំងាយសរុប។ ប្រទេសហុងគ្រី បានសាងសង់របងនៅតាមបណ្តោយព្រំដែនស៊ែប៊ី ក្នុងឆ្នាំ ២០១៥ និង ២០១៦ ខណៈអឺរ៉ុប បានប្រឈមមុខនឹងការកើនឡើងនៃការធ្វើចំណាកស្រុកពីប្រទេសស៊ីរី។

ក្រុមទាហានប៉ូឡូញបច្ចុប្បន្ន ដែលត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់ឆ្មាំព្រំដែន នឹងកើនឡើងទ្វេដងដល់ ២.០០០ នាក់។ ជនអន្តោប្រវេសន៍រាប់ពាន់នាក់ ដែលភាគច្រើនមកពីមជ្ឈឹមបូព៌ា បានឆ្លងកាត់ព្រំដែនសហភាពអឺរ៉ុបពីប្រទេសបេឡារុសក្នុងប៉ុន្មានខែថ្មីៗនេះ ហើយទីក្រុងព្រុចសែល ជឿជាក់ថា ការហូរចូលនេះ ត្រូវបានរៀបចំឡើងដោយរបបនៅទីក្រុង Minsk គឺលោកប្រធានាធិបតីបេឡារុស Alexander Lukashenko ដើម្បីសងសឹកទណ្ឌកម្មរបស់សហភាពអឺរ៉ុប។

ប៉ូឡូញ និងរដ្ឋបីជុំវិញបាល់ទិកមាន Estonia, Latvia និង Lithuania កាលពីព្រឹកថ្ងៃចន្ទ បានជំរុញឱ្យអង្គការសហប្រជាជាតិ ចាត់វិធានការប្រឆាំងនឹងបេឡារុស្ស។

ប្រទេសសហភាពអឺរ៉ុបទាំងបី ដែលមានព្រំប្រទល់ជាប់ជាមួយបេឡារុស គឺ Latvia លីទុយអានី និងប៉ូឡូញ សុទ្ធតែព្យាយាមរារាំង ឬរុញច្រានជនចំណាកស្រុក ដែលព្យាយាមឆ្លងដែនខុសច្បាប់ នេះបើតាមការផ្សាយរបស់ CNA/AP នៅព្រឹកថ្ងៃអង្គារនេះ។