Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រ៊ុយណេ មានករណីស្លាប់ដំបូងដោយជំងឺកូវីដ ១៩ ក្នុងរយៈពេលជាងមួយឆ្នាំ

  • Print

 ព្ររាជាណាចក្រប្រ៊ុយណេ បានរាយការណ៍ពីការស្លាប់ដោយសារវីរុសកូរ៉ូណា ចំនួនពីរនាក់ កាលពីថ្ងៃអង្គារទី ២៤ ខែសីហានេះ ដែលជាការស្លាប់ដំបូង ដោយសារជំងឺកូវីដ -១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលជាងមួយឆ្នាំ ដោយខ្លួន ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងថ្មី។

ក្រសួងសុខាភិបាល បាននិយាយថា ស្ត្រីអាយុ ៨៥ ឆ្នាំម្នាក់ និងបុរសអាយុ ៦៩ ឆ្នាំ-ទាំងពីរនាក់ជាជនជាតិប្រ៊ុយណេ បានស្លាប់ បន្ទាប់ពីឆ្លងមេរោគសួត ក្រោយបានចូលទៅមណ្ឌលចត្តាឡីស័ក នៅខែនេះ។ វានាំមកនូវការស្លាប់ដោយវីរុសឆ្លងសរុប នៅក្នុងប្រទេសគ្រប់គ្រងដោយស្តច ស៊ុលតង់ នៅលើកោះប័រណេអូ ដល់ ៥ នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត។

ប្រទេស ដែលមានប្រជាជនប្រហែល ៤៥០.០០០ នាក់ នេះ បានរាយការណ៍ពីការស្លាប់ដោយ COVID-19 ចុងក្រោយ កាលពីខែមិថុនា-ឆ្នាំមុន។ ប្រ៊ុយណេ បានដាក់នូវការទប់ស្កាត់ថ្មីៗនៅក្នុងខែសីហា បន្ទាប់ពីបានឃើញការឆ្លងមេរោគក្នុងស្រុកដំបូងរបស់ខ្លួន អស់រយៈពេល ១៥ ខែ។

អាជ្ញាធរ បានបិទរោងកុន និងកន្លែងគោរពបូជា ហាមឃាត់ការទទួលទានអាហារនៅតាមភោជនីយដ្ឋាន និងបានហាមឃាត់ប្រជាជន មិនឱ្យចាកចេញពីផ្ទះរបស់ពួកគេ លើកលែងតែមូលហេតុសំខាន់។ ករណីឆ្លងថ្មីចំនួន ១១០ ផ្សេងទៀត ត្រូវបានកត់ត្រាកាលពីថ្ងៃអង្គារ ដោយធ្វើឱ្យការឆ្លងសរុបកើនឡើងដល់ ១.៩៨៣ នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត។

ការផ្ទុះឡើងនៃការឆ្លងនៅប្រទេសព្រុយណេ នៅតែតូច បើប្រៀបធៀបទៅនឹងតំបន់ដទៃទៀតនៃអាស៊ីអាគ្នេយ៍ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងរលកវីរុសដ៏កាចសាហាវ- វ៉ារ្យ៉ង់ Delta នេះបើតាមការផ្សាយរបស់ CNA/AFP នៅថ្ងៃពុធនេះ។