Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការយល់ព្រមរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ត្រូវបានប៉ះពាល់ដោយការដោះស្រាយជំងឺរាតត្បាត

  • Print

 ការស្ទង់មតិមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធទី ២៥ ខែសីហា បានបង្ហាញថា កម្រិតវាយតម្លៃការយល់ព្រមរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ បន្ទាប់ពីរលកនៃការឆ្លងវីរុសកូរ៉ូណាលើកទី ២ ដ៏កាចសាហាវ ។

រៀបចំដោយអ្នកស្ទង់មតិ Indikator Politik Indonesia ការស្ទង់មតិ បានបង្ហាញថា អ្នកឆ្លើយតប ៥៩ ភាគរយ ពេញចិត្តប្រធានាធិបតី ដែលជាចំណាត់ថ្នាក់ទាបបំផុត ចាប់តាំងពីខែមីនា ឆ្នាំ ២០១៦ ។ ការស្ទង់មតិ ដែលពាក់ព័ន្ធនឹងអ្នកឆ្លើយតបចំនួន ១.២២០ នាក់ ត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ៤ ខែសីហា ខណៈដែលប្រទេសនេះ កំពុងមានរលកនៃមេរោគដ៏កាចសាហាវ ដែលនាំឱ្យមន្ទីរពេទ្យ ហូរហៀរដោយអ្នកជំងឺ និងកង្វះអុកស៊ីសែននៅលើកោះ Java ដែលមានប្រជាជនច្រើន។ ប្រទេសឥណ្ឌូនេស៊ី មានកំណត់ត្រាករណីឆ្លងវីរុសនេះជាង ៤ លានករណី និងមានមនុស្សស្លាប់ជាង ១២៩.០០០ នាក់ ក្នុងចំណោមប្រទេស ដែលស្លាប់ខ្ពស់ជាងគេនៅអាស៊ី។

លោក Todd Elliot អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Concord Consulting បានមានប្រសាសន៍ថា “ខណៈ ដែលកម្រិតវាយតម្លៃការយល់ព្រម ធ្លាក់ទាប ចំពោះលោក Widodo ភាគច្រើនបណ្តាលមកពីជំងឺរាតត្បាត ហើយការឆ្លើយតបរបស់រដ្ឋាភិបាល ដែលមិនស៊ីចង្វាក់គ្នា និងច្របូកច្របល់ចំពោះវិបត្តិសុខភាព វាមិនទំនងជាកត្តាតែមួយទេ” ។

“ការជឿជាក់លើរដ្ឋាភិបាលនៅប្រទេសឥណ្ឌូនេស៊ី ជាធម្មតាធ្លាក់ចុះ ប្រសិនបើសេដ្ឋកិច្ច ត្រូវបានគេមើលឃើញថា មិនដំណើរការ ហើយការទប់ស្កាត់មេរោគឆ្លងចុងក្រោយ បានប៉ះពាល់ដល់អាជីវកម្មយ៉ាងខ្លាំង” ។

លោកប្រធានាធិបតី បាននិយាយកាលពីសប្តាហ៍មុននៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកអំពីប្រទេសជាតិថា ជាតម្រូវការចាំបាច់ ធ្វើតទល់ឱ្យមានតុល្យភាពរវាងផលប្រយោជន៍សុខភាព និងសេដ្ឋកិច្ច អំឡុងពេលមានជំងឺរាតត្បាត។

សរុបមក ៥៤.៣ ភាគរយនៃអ្នកឆ្លើយសំណួរ បាននិយាយថា ពួកគេជឿជាក់លើប្រធានាធិបតីក្នុងការគ្រប់គ្រងវិបត្តិសុខភាពឱ្យបានត្រឹមត្រូវ ខណៈសញ្ញាណស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះ គឺអាក្រក់បំផុត ចាប់តាំងពីឆ្នាំ ២០០៤ មក នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃព្រហ.នេះ។