នីហ្សេរីយ៉ា និយាយថា កុមារចាប់ពង្រត់ ៧៥ នាក់ ត្រូវបានដោះលែង ចំពេលមានការបង្រ្កាបរបស់កងទ័ព
- Details
- Category: International News
មន្រ្តីរដ្ឋនីហ្សេរីយ៉ាម្នាក់ បាននិយាយកាលពីថ្ងៃច័ន្ទទី ១៣ ខែកញ្ញានេះថា ក្មេងៗចំនួន ៧៥ នាក់ដែលត្រូវបានចាប់ពង្រត់ពីសាលារបស់ពួកគេ នៅរដ្ឋ Zamfara ភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ាត្រូវបានដោះលែងវិញ បន្ទាប់ពីក្រុមចាប់ពង្រត់របស់ពួកគេ ស្ថិតនៅក្រោមសម្ពាធពីការបង្ក្រាបរបស់យោធា។
ខ្មាន់កាំភ្លើង បានចាប់យកកូនសិស្ស ពីភូមិ Kaya កាលពីថ្ងៃទី ១ ខែកញ្ញាដែលជាការចាប់ជំរិតចុងក្រោយបង្អស់ពីសាលារៀនទូទាំងតំបន់។ កុមារជាង ១១០០ នាក់ ត្រូវបានរឹបអូសបាន ចាប់តាំងពីខែធ្នូឆ្នាំមុន។ អាជ្ញាធរ និយាយថា ពួកគេ ត្រូវបានចាប់ពង្រត់ដោយក្រុមចោរប្រដាប់អាវុធធុនធ្ងន់ ដែលស្វែងរកប្រាក់លោះ។ អ្នកនាំពាក្យរបស់អភិបាលខេត្ត Zamfara បាននិយាយថា គ្មានប្រាក់លោះសម្រាប់កុមារទាំង ៧៥ នាក់ ដែលត្រូវបានទទួលដោយអភិបាលនៅទីស្នាក់ការកណ្តាលរបស់លោកទេ។
អ្នកនាំពាក្យរូបនេះ បានបញ្ជូនដល់អ្នកសារព័ត៌មាននូវរូបភាពក្មេងប្រុស និងក្មេងស្រី នៅក្នុងឯកសណ្ឋាន អង្គុយនៅខាងក្នុង ដែលមើលទៅដូចជាបន្ទប់ប្រជុំ។ លោក មិនបាននិយាយថា ពេលណាពួកគេ ត្រូវបានដោះលែងនោះទេ។ Zamfara គឺជារដ្ឋមួយក្នុងចំណោមរដ្ឋ ដែលរងគ្រោះធ្ងន់ធ្ងរបំផុតនៅក្នុងវិបត្តិចាប់ពង្រត់។
កាលពីថ្ងៃទី ៣ ខែកញ្ញា អាជ្ញាធរ បានបញ្ជាឱ្យកាត់ថ្តាច់ទូរស័ព្ទ និងអ៊ីនធឺណេតនៅទីនោះ ខណៈ កម្លាំងសន្តិសុខ បានបង្ក្រាបក្រុមទំនើងទាំងនោះ។ ចាប់តាំងពីពេលនោះមក រដ្ឋ នេះត្រូវបានកាត់ផ្តាច់ចេញពីពិភពខាងក្រៅ ខណៈដែលពាក្យចចាមអារ៉ាមជាច្រើន បានផ្សព្វផ្សាយអំពីអ្វីដែលកំពុងកើតឡើង យោធា បានផ្តល់ព័ត៌មានតិចតួចណាស់។
ចាប់តាំងពីយប់ថ្ងៃអាទិត្យមក ប្រព័ន្ធផ្សព្វផ្សាយនីហ្សេរីយ៉ាជាច្រើន បានផ្សាយថា ក្រុមចោរប្លន់នៅ Zamfara បានវាយប្រហារមូលដ្ឋានយោធា និងសម្លាប់ទាហាន ១២ នាក់។ ដើម្បីសុំការអត្ថាធិប្បាយ អ្នកនាំពាក្យក្រសួងការពារជាតិ មិនទាំងបដិសេធ និងបញ្ជាក់ ពីការផ្សាយនេះទេ ដោយថា ព័ត៌មានស្តីពីប្រតិបត្តិការ ដែលកំពុងដំណើរការ វាលឿនពេកនៅ ក្នុងដំណាក់កាលនេះ” នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃអង្គារនេះ។