Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋអាមេរិក និងពលរដ្ឋអចិន្ត្រៃយ៍ ប្រមាណ ១០០ នាក់ នៅតែរង់ចាំចាកចេញពីអាហ្វហ្គានីស្ថាន

  • Print

 មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក បាននិយាយនៅថ្ងៃច័ន្ទទី ២៧ ខែកញ្ញានេះថា សហរដ្ឋអាមេរិក បានដឹងអំពីពលរដ្ឋអាមេរិកាំង ១០០ នាក់ និងអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ ដែលនៅសេសសល់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយត្រៀមខ្លួនចាកចេញពីប្រទេស។

មន្រ្តី ដែលបានប្រាប់អ្នកយកព័ត៌មាន ដោយសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ក្រសួងការបរទេសអាមេរិក កំពុងធ្វើការ ដើម្បីយកមនុស្សទាំងនោះតាមជើងហោះហើរ ចេញពីប្រទេសអាហ្វហ្គានីស្ថាន។

មនុស្សប្រហែល ១២៤.០០០ នាក់ ត្រូវបានគេដឹកតាមយន្តហោះចេញពីទីក្រុងកាប៊ុល បន្ទាប់ពីរដ្ឋាភិបាល ដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅទីនោះ បានដួលរលំកាលពីខែមុន ហើយក្រុមតាលីបង់ បានគ្រប់គ្រងប្រទេស។

បើតាមមន្រ្តីខាងលើ ចាប់តាំងពីកងកម្លាំងអាមេរិក បានចាកចេញ និងប្រគល់ព្រលានយន្តហោះនៅថ្ងៃទី ៣១ ខែសីហានោះ មានពលរដ្ឋអាមេរិក ៨៥ នាក់និង អ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ ៧៩ នាក់ បានចាកចេញពីអាហ្វហ្គានីស្ថាន តាមជើងហោះហើរយូរៗម្តង ។

ទោះយ៉ាងណា ពលរដ្ឋអាមេរិកខ្លះ មិនចង់ចាកចេញពីអាហ្វហ្គានីស្ថាន ដោយគ្មានសមាជិកគ្រួសារ ដែលមិនមានឯកសារធ្វើដំណើរ ដើម្បីចូលសហរដ្ឋអាមេរិកនោះទេ។

សហរដ្ឋអាមេរិក នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយភ្លាមៗដល់សមាជិកគ្រួសារ នៃពលរដ្ឋអាមេរិក ដែលមិនមានឯកសារចាំបាច់ ប៉ុន្តែនឹងមិនធ្វើដូច្នេះសម្រាប់គ្រួសារ “ធំ” របស់ពួកគេ ដែលអាចរួមបញ្ចូលមនុស្សជាច្រើន នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃ អង្គារនេះ។