Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Putin យល់ព្រមឱ្យមានការឈប់សម្រាកបានប្រាក់ខែ នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩

  • Print

 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធ-ម្សិលមិញថា លោកគាំទ្រសំណើណែនាំពីថ្ងៃមិនធ្វើការ តែទទួលបានប្រាក់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ ១៩ និងការស្លាប់ពាក់ព័ន្ធ។

អាជ្ញាធរមូលដ្ឋាន អាចបើកថ្ងៃឈប់សម្រាកមុន ឬពន្យារពេលថ្ងៃឈប់ ប្រសិនបើចាំបាច់ នេះបើតាមលោក Putin ប្រាប់ក្នុងកិច្ចប្រជុំរដ្ឋាភិបាល។ សំណើនេះ ត្រូវបានធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រី Tatyana Golikova កាលពីថ្ងៃអង្គារហើយនាយករដ្ឋមន្រ្តី Mikhail Mishustin បានហៅវាថា ជាវិធានការចាំបាច់មួយ។

ប្រទេសរុស្ស៊ី កំពុងជួបប្រទះរយៈពេលដ៏លំបាកបំផុត ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត ជាមួយនឹងករណីឆ្លងថ្មីប្រចាំថ្ងៃ និងករណីស្លាប់ទាក់ទងនឹងមេរោគឆ្លងនេះ ម្តងហើយម្តងទៀត បានឡើងដល់កម្រិតខ្ពស់បំផុត។

យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងឆ្លើយតបជាផ្លូវការរបស់ប្រទេសរុស្ស៊ី បានបញ្ជាក់ថាមានករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣៤.០៧៣ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងទូទាំងប្រទេស កើនឡើងដល់ ៨.០៩៤.៨២៥ នាក់ ខណៈចំនួនអ្នកស្លាប់នៅទូទាំងប្រទេស បានកើនឡើងជាលំដាប់ពី ១.០២៨ ដល់ ២២៦.៣៥៣ នាក់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន នៅព្រឹកថ្ងៃព្រហ.នេះ។