Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីក្រុងមូស្គូ ថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការហៅជនជាតិរុស្ស៊ីថា "គ្មានផ្ទះសម្បែង" សម្រាប់គោលបំណងទិដ្ឋាការ

  • Print

 ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ-ម្សិលមិញ បានថ្កោលទោសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបន្ថែមជនជាតិរុស្ស៊ី ដែលស្វែងរកទិដ្ឋាការអាមេរិក ទៅក្នុងបញ្ជី "ជនគ្មានផ្ទះសម្បែង" ដែលអាចស្នើសុំទិដ្ឋាការនៅក្នុងប្រទេសទីបី។

សកម្មភាពនេះ បានអនុញ្ញាតឱ្យជនជាតិរុស្ស៊ីដាក់ពាក្យសុំទិដ្ឋាការអាមេរិកនៅទីក្រុង Warsaw ជំនួសឱ្យប្រទេសកំណើតរបស់ពួកគេ បន្ទាប់ពីស្ថានទូតអាមេរិក បានបញ្ឈប់ដំណើរការពាក្យសុំទិដ្ឋាការភាគច្រើននៅក្នុងខែឧសភា ដោយសារតែការហាមប្រាមរបស់ទីក្រុងម៉ូស្គូ លើការជួលបុគ្គលិកស្ថានទូតនៅក្នុងប្រទេសរុស្ស៊ី។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានរាយបញ្ជីបេក្ខជន "អនាថា" មកពីប្រទេស ដែលសហរដ្ឋអាមេរិក មិនមានតំណាងកុងស៊ុល ឬកន្លែង ដែលបុគ្គលិកកុងស៊ុល មិនអាចចេញទិដ្ឋាការដោយសារស្ថានភាពនយោបាយ ឬសន្តិសុខ។

ប្រទេសរុស្ស៊ី បានក្លាយជាប្រទេសទី 10 ក្នុងបញ្ជី បន្ទាប់ពីគុយបា អេរីទ្រា អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ខាងត្បូង ស៊ីរី វេណេហ្ស៊ុយអេឡា និងយេម៉ែន។ អ្នកនាំពាក្យក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “អ្នកការទូតអាមេរិកជាច្រើនឆ្នាំ បានបំផ្លាញប្រព័ន្ធសេវាកុងស៊ុលក្នុងប្រទេសរុស្ស៊ី…”។

ជាមួយនឹងទំនាក់ទំនង ដែលមានស្រាប់នៅកម្រិតទាបក្រោយសង្គ្រាមត្រជាក់ រុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងមានជម្លោះគ្នាលើចំនួនអ្នកការទូត ដែលពួកគេអាចតំណែងសម្រាប់រដ្ឋធានីរបស់គ្នាទៅវិញទៅមក ហើយបានបរាជ័យក្នុងការធ្វើឱ្យមានវឌ្ឍនភាព នៅក្នុងកិច្ចពិភាក្សាក្នុងខែនេះ។

លើសពីនេះ រុស្ស៊ី បានដាក់សហរដ្ឋអាមេរិកក្នុងបញ្ជីប្រទេស "មិនរួសរាយរាក់ទាក់" ដែលត្រូវតែស្វែងរកការយល់ព្រម ដើម្បីជួលជនជាតិរុស្ស៊ី - ហើយបានកំណត់កូតាអាមេរិកនៅកម្រិតសូន្យ នៅក្នុងកិច្ចពិភាក្សានេះ ទីក្រុងមូស្គូ បាននិយាយថា ខ្លួន មានឆន្ទៈក្នុងការលុបចោលការរឹតបន្តឹងទាំងអស់ ដែលបានដាក់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួន ចង់បានភាពស្មើគ្នាលើចំនួនបុគ្គលិកការទូត និងទិដ្ឋាការទៅវិញទៅមក នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃចន្ទនេះ។