Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៧លាន ៨៥ម៉ឺននាក់ ស្លាប់ជាង ៥លាននាក់ និងជាសះស្បើយជាង ២២៤លាន ៥៥ម៉ឺននាក់! (Video inside)

  • Print

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤៧, ៨៥៤,៥៧៨នាក់ហើយ។

ក្នុងនោះអ្នកស្លាប់មានចំនួន ៥,០២០,៥៤៨នាក់ និងជាសះស្បើយឡើងវិញ ២២៤,៥៥៣,៦២៧នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៦, ៩២២,១០៤នាក់ ស្លាប់ចំនួន ៧៦៧,៣៨១នាក់ និងជាសះស្បើយចំនួន ៣៦,៨៨១,០៦៧នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ២៨៥,៨១៤នាក់ ស្លាប់ចំនួន ៤៥៨,៤៧០នាក់ និងជាសះស្បើយ ៣៣,៦៦៨, ៥៦០នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។

ប្រេស៊ីល មានអ្នកឆ្លង ២១, ៨១៤,៦៩៣នាក់ ស្លាប់ ៦០៧,៩៥៤នាក់ និងជាសះស្បើយ ២១,០០៣,១០៥នាក់។ ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖

ដកស្រង់ពី៖ Fresh News