Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកកាសែតអាមេរិក ដែលកំពុងជាប់ឃុំនៅមីយ៉ាន់ម៉ា ត្រូវរងបទចោទប្រកាន់ថ្មីមួយទៀត

  • Print

(រ៉ង់ហ្គូន)៖ អ្នកកាសែតជនជាតិអាមេរិកម្នាក់ គឺលោក ដេននី ហ្វ៊ែនស្ទើ (Danny Fenster) ដែលកំពុងបន្តជាប់ឃុំឃាំងនៅប្រទេសមីយ៉ាន់ម៉ា អស់រយៈពេលជាច្រើនខែ ដោយរបបយោធា ត្រូវបានបដិសេធមិនឲ្យស្ថិតនៅក្រៅឃុំឡើយ និងបានរងការចោទប្រកាន់បទឧក្រិដ្ឋថ្មី មួយផ្សេងទៀត។

នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក Danny Fenster ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែឧសភាកន្លងទៅ នៅពេលដែលលោកព្យាយាមចាកចេញពីប្រទេសមីយ៉ាន់ម៉ា។

នាពេលបច្ចុប្បន្ននេះ លោក Danny Fenster កំពុងស្ថិតក្នុងការជំនុំជម្រះក្តីក្រោមបទចោទប្រកាន់ ពីការលើកទឹកចិត្តចលនាប្រឆាំងនឹង របបយោធានិងសមាគមខុសច្បាប់ ហើយអាចប្រឈមនឹងការជាប់ពន្ធនាគា រយៈពេល០៦ឆ្នាំ ប្រសិនបើគាត់ត្រូវបានកាត់ទោសលើ បទចោទប្រកាន់ទាំង២នេះ។

មេធាវីរបស់លោក Danny Fenster គឺលោក ថាន់ ហ្ស អ៊ុង (Than Zaw Aung) បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា នៅក្នុងសវនាការចុងក្រោយរបស់លោក Danny Fenster នៅក្នុងពន្ធនាគារអ៉ិនសេន (Insein) នៃទីក្រុងរ៉ង់ហ្គូន (Yangon) ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃពុធម្សិលមិញនេះថា «លោកត្រូវបានគេប្រាប់ថា ត្រូវរងបទចោទប្រកាន់ថ្មីមួយផ្សេងទៀត ដោយសារបំពានច្បាប់អន្តោប្រវេសន៍»។

លោក Than Zaw Aung បានថ្លែងប្រាប់បន្ថែមថា បទចោទប្រកាន់នេះ អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល០៥ឆ្នាំ ហើយការកាត់ទោសត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃសុក្រស្អែកនេះ។

លោក Than Zaw Aung បានសង្កត់ធ្ងន់ថា «យើងមិនដឹងពីមូលហេតុពិតប្រាកដថា ហេតុអ្វីបានជាលោក Danny Fenster ត្រូវចោទប្រកាន់ពីការបំពានច្បាប់អន្តោប្រវេសន៍មួយទៀត បែបនេះនោះទេ ព្រោះទិដ្ឋាការរបស់លោកនៅមានសុពលភាពនៅឡើយ ពេលលោកត្រូវបានគេចាប់ឃុំឃាំង»។

គួរបញ្ជាក់ថា ការចោទប្រកាន់ថ្មីនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីអតីតអ្នកការទូតអាមេរិក និងអ្នកចរចាចំណាប់ខ្មាំង លោក ប៊ីល រីឆាដសុន (Bill Richardson) បានជួបជាមួយមេដឹកនាំរបបយោធា លោក មីន អោង ហ្លេង (Min Aung Hlaing) នៅរដ្ឋធានីណៃពិដោ (Naypyidaw) ប្រទេសមីយ៉ាន់ម៉ា ដោយបានដាក់សម្ពាធលើរបបយោធាកាន់តែខ្លាំងឡើង៕

ដកស្រង់ពី៖ Fresh News