Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រតិភូអឺរ៉ុបប្រាប់តៃវ៉ាន់ថា «អ្នកមិនមែននៅឯកោតែឯងទេ» ខណៈពួកគេកំពុងបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅទីនោះ (Video inside)

  • Print

(តៃប៉ិ)៖ គណៈប្រតិភូនៃសភាអឺរ៉ុប ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង នៅកោះតៃវ៉ាន់ នាថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា តៃវ៉ាន់មិនមែននៅតែឯងទេ ហើយបានអំពាវនាវឲ្យមានសកម្មភាពក្លាវក្លាថែមទៀត ដើម្បីពង្រឹងចំណងទាក់ទងរវាងអឺរ៉ុបនិងតៃវ៉ាន់ ស្របពេលដែលទីក្រុងតៃប៉ិ កំពុងទទួលរងសម្ពាធកាន់តែខ្លាំងឡើងពីទីក្រុងប៉េកាំង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក រ៉ាហ្វាអែល គ្លូកម៉ាន់ (Raphael Glucksmann) ដែលជាសមាជិកជនជាតិបារាំងរបស់សភាអឺរ៉ុប បានថ្លែងប្រាប់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) យ៉ាងដូច្នេះថា «ពួកយើងបានមកកាន់ទីនេះ ដោយនាំមកជាមួយនូវ សារយ៉ាងច្បាស់និងសាមញ្ញមួយ គឺអ្នកមិនមែននៅតែឯងនោះទេ... អឺរ៉ុបកំពុងឈរនៅជាមួយអ្នក»។

លោក គ្លូកម៉ាន់ បានបន្តថា ដំណើរទស្សនកិច្ចនេះ គឺជាការបោះជំហានដ៏សំខាន់មួយជាលើកដំបូង ដើម្បីរួមគ្នាឆ្ពោះទៅកសាងភាពជាដៃគូ ឲ្យកាន់តែរឹងមាំខ្លាំងថែមទៀត រវាងសហភាពអឺរ៉ុបនិងកោះតៃវ៉ាន់។ ដំណើរទស្សនកិច្ចផ្លូវការខាងលើ បានចាប់ផ្តើមកាលពីថ្ងៃពុធសប្តាហ៍នេះ ហើយមានរយៈពេលសរុប៣ថ្ងៃ។ វាកើតមានឡើងចំពេលដែល ចិនបានបង្កើនសកម្មភាពយោធាកាន់តែញឹកញាប់ នៅក្បែរកោះតៃវ៉ាន់ ជាពិសេសតាមរយៈការចល័តក្រុមយន្តហោះយោធា ចូលក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។ គួរបញ្ជាក់ថា តៃវ៉ាន់មិនមានទំនាក់ទំនងការទូតលក្ខណៈផ្លូវការ ជាមួយប្រទេសអឺរ៉ុបណាមួយឡើយ លើកលែងតែបុរីរដ្ឋវ៉ាទីកង់ ប៉ុន្តែដែនកោះនេះ មានបំណងចង់ធ្វើឲ្យទំនាក់ទំនងខ្លួន ជាមួយបណ្តាសមាជិករបស់សហភាពអឺរ៉ុប កាន់តែមានភាពស៉ីជម្រៅបន្ថែមទៀត៕

ដកស្រង់ពី៖ Fresh News