Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនបាញ់បង្ហោះផ្កាយរណប ដែលនឹងជួយសម្រេច គោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់ UN

  • Print

 (ប៉េកាំង)៖ នៅថ្ងៃសុក្រនេះ ចិនបានបាញ់បង្ហោះផ្កាយរណបវិទ្យាសាស្រ្តមួយគ្រឿងឡើងទៅកាន់ទីអវកាស ដែលវានឹងជួយប្រទេសនានា សម្រេចនូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN)។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ផ្កាយរណបខាងលើ ដែលមានឈ្មោះថា SDGSAT-1 ត្រូវបាននាំយកឡើងទៅកាន់ទីអវកាស តាមរយៈគ្រាប់រ៉ុក្កែត Long March-6 ចេញពីមូលដ្ឋានបង្ហោះផ្កាយរណប តៃយ័ន (Taiyuan) នៃខេត្តសានស៉ី (Shanxi) របស់ប្រទេសចិន។

វាគឺជាផ្កាយរណបដំបូងបំផុតរបស់ផែនដី ដែលមានគោលដៅជួយសម្រេចគោលដៅទាំង១៧ នៅក្នុងរបៀបវារៈការអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ ដែលកំណត់ដោយ UN កាលពីឆ្នាំ២០១៥ ដើម្បីជំរុញសកម្មភាព ក្នុងការដោះស្រាយបញ្ហាសង្គម សេដ្ឋកិច្ច និងបរិស្ថាន សម្រាប់មនុស្សជាតិយើង ក៏ដូចជាសម្រាប់ភពផែនដីទាំងមូល។

ផ្កាយរណប SDGSAT-1 មានបំពាក់នូវឧបករណ៍ទំនើបៗជាច្រើន ដើម្បីអង្កេតមើលការប្រែប្រួលផ្នែកបរិស្ថានលើផែនដី ដែលពាក់ព័ន្ធជាមួយប្រព័ន្ធអេកូឡូស៉ីនៅតាមឆ្នេរសមុទ្រ ហើយនិងសកម្មភាពរបស់មនុស្ស ដូចជា ការធ្វើនគរូបនីយកម្ម ការរស់នៅ និងការប្រើប្រាស់ថាមពលជាដើម។

លោក ហ្គូ ហ័រទុង (Guo Huadong) ប្រធានអ្នកវិទ្យាសាស្រ្តនៃផ្កាយរណប SDGSAT-1 បាននិយាយថា ផ្កាយរណបនេះ នឹងជួយគាំទ្រផ្នែកទិន្ន័យដល់ សហគមន៍អន្តរជាតិទាំងមូល ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការតាមដាន វាយតម្លៃ និងស្រាវជ្រាវទៅលើ ការធ្វើអន្តរកម្មរវាងមនុស្សនិងធម្មជាតិ។

ជាចុងក្រោយលោក លោក ហ្គូ បានបង្ហាញក្តីសង្ឃឹមថា ចិននិងអន្តរជាតិនឹងអាចសហការគ្នាយ៉ាងរលូន ហើយប្រមូលក៏ដូចជាចែករំលែកទិន្នន័យគ្នាដោយប្រសិទ្ធភាព ដើម្បីជួយបំពេញគម្លាត នៅក្នុងការអភិវឌ្ឍដោយចីរភាពនៅលើពិភពលោក ដែលមិនទាន់មានតុល្យភាពនៅឡើយ៕

ដកស្រង់ពី៖ Fresh News