Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

UN គាំទ្រការដកកងកម្លាំងបរទេសទាំងអស់ ចេញពីប្រទេសលីប៊ី

  • Print

 (ទ្រីប៉ូលី)៖ បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសលីប៊ី ហៅកាត់ថា UNSMIL នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឱ្យមានការគាំទ្រដល់ ដំណើរការចាកចេញរបស់កងកម្លាំងបរទេស យុទ្ធជនបរទេស និងទាហានស៉ីឈ្នួលពីប្រទេសលីប៊ី។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។ UNSMIL បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្តីពីកិច្ចប្រជុំគណៈកម្មការយោធាចម្រុះ ៥+៥ (JMC) ដែលបានប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះនៅទីក្រុងគែរ (Cairo) ប្រទេសអេហ្ស៉ីបថា «បេសកកម្ម ក្នុងនាមជាអង្គការសហប្រជាជាតិ សូមអំពាវនាវឱ្យរដ្ឋជាសមាជិកទាំងអស់ចូលរួមគាំទ្រ JMC និងអាជ្ញាធរលីប៊ី ក៏ដូចជាប្រទេសជិតខាង ក្នុងការអនុវត្តការចាកចេញរបស់ទាហានស៊ីឈ្នួល យុទ្ធជនបរទេស និងកងកម្លាំងបរទេសទាំងអស់ នៅក្នុងរបៀបមួយ ដែលត្រូវធានាឲ្យបាននូវស្ថិរភាពក្នុងប្រទេសលីប៊ី និងប្រទេសជិតខាងទាំងអស់»។

សេចក្ដីថ្លែងការណ៍ដដែលបានបន្ថែមថា «អង្គការសហប្រជាជាតិ បានសាទរចំពោះទឹកចិត្តស្នេហាជាតិ និងការប្តេជ្ញាចិត្តរបស់ JMC ហើយបានលើកទឹកចិត្ត JMC ឱ្យចាប់យកឱកាសនេះ ដើម្បីបន្តការអនុវត្តយ៉ាងពេញលេញ នៃកិច្ចព្រមព្រៀងឈប់បាញ់គ្នា ដែលជួយគាំទ្រដោយអង្គការសហប្រជាជាតិ តាមរយៈការដាក់ពង្រាយ ក្រុមអ្នកឃ្លាំមើលបទឈប់បាញ់គ្នា របស់អង្គការសហប្រជាជាតិជាលើកដំបូង ដែលបានកើតឡើងកាលពីថ្ងៃទី២១ ខែតុលាកន្លងទៅនេះ»។

UNSMIL បានបន្ថែមទៀតថា JMC បានបញ្ចប់កិច្ចប្រជុំរយៈពេល ០៣ថ្ងៃដែលបានប្រព្រឹត្តនៅទីក្រុង Cairo ប្រទេសអេហ្ស៉ីប កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ជាកន្លែងដែលពួកគេបានយល់ព្រមលើកិច្ចព្រមព្រៀង ជាមួយអ្នកតំណាងនៃប្រទេសឆាដ (Chad), នីហ្សេ (Niger) និងស៊ូដង់ (Sudan) ស្តីពីការបង្កើតយន្តការទំនាក់ទំនង និងសម្របសម្រួលដ៏មានប្រសិទ្ធភាពមួយ ដើម្បីគាំទ្រដល់ការចាកចេញរបស់ទាហានស៊ីឈ្នួល យុទ្ធជនបរទេស និងកងកម្លាំងបរទេសទាំងអស់ពីប្រទេសលីប៊ីបន្តិចម្ដងៗ និងតាមលំដាប់លំដោយ៕

ដកស្រង់ពី៖ Fresh News