Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលរដ្ឋនៅនីហ្សេរីយ៉ា ប្រកាសកាន់ទុករយៈពេល៣ថ្ងៃ សម្រាប់ជនរងគ្រោះ ក្នុងករណីរលំអគារ

  • Print

  (ឡាកូស)៖ អភិបាលរដ្ឋឡាហ្កោស (Lagos) លោក បាបាជីដេ សាន់វ៉ូអូលូ (Babajide Sanwo-Olu) បានប្រកាសកាន់ទុក្ខរយៈពេល ០៣ថ្ងៃ បន្ទាប់ពីការដួលរលំអគារមួយខ្នង ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ កាលពីរសៀលថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅក្នុងប្រទេសនីហ្សេរីយ៉ា។

នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Babajide Sanwo-Olu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ទង់ជាតិទាំងអស់ នឹងត្រូវបង្ហូតឡើងទៅត្រឹមពាក់កណ្តាលបង្គោល ទាំងនៅក្នុងអគារសាធារណៈ និងឯកជន ហើយកិច្ចប្រជុំនិងជំនួបផ្លូវការផ្សេងៗ នឹងត្រូវលុបចោលទាំងអស់ ក្នុងអំឡុងពេលកាន់ទុក្ខនេះ។

ការកាន់ទុក្ខនេះ នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ហើយបញ្ចប់នៅថ្ងៃអាទិត្យសប្តាហ៍នេះ។ លោក Babajide Sanwo-Olu បាននិយាយបន្ថែមថា «ក្នុងនាមជាអ្នកតំណាងឲ្យរដ្ឋាភិបាលរដ្ឋ Lagos ជាថ្មីម្តងទៀត សូមចូលរួមរំលែកទុក្ខជាមួយអ្នកទាំងអស់ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់អ្នក នៅក្នុងឧប្បត្តិហេតុដ៏អភ័ព្វនេះ»។

គួរបញ្ជាក់ថា បើតាមលោក អ៉ីប្រាហ៉ីម ហ្វារីនឡូយ៉េ (Ibrahim Farinloye) អ្នកសម្របសម្រួលនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ នៅក្នុងរដ្ឋ Lagos ចំនួនអ្នកស្លាប់ដោយសារការដួលរលំអគារកម្ពស់ ២០ជាន់ ដែលស្ថិតនៅក្នុងតំបន់អ៉ីកូយី (Ikoyi) នៃរដ្ឋ Lagos បានកើនឡើងដល់ ៣៨នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បន្ទាប់ពីសាកសពជាច្រើន ត្រូវបានទាញចេញពីគំនរបាក់បែក ដោយក្រុមអ្នកជួយសង្គ្រោះ។

លោក Ibrahim Farinloye បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការជួយសង្គ្រោះ ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅតែបន្តដំណើរការដដែល៕

ដកស្រង់ពី៖ Fresh News