Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វៀតណាម ដាក់ពន្ធនាគារអតីតប្រធានក្រុងហាណូយ ៨ ឆ្នាំបន្ថែមទៀត ពីបទរំលោភអំណាច

  • Print

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយថា តុលាការវៀតណាម បានកាត់ទោសអតីតប្រធានស្ថាប័ន គ្រប់គ្រងទីក្រុងហាណូយ រយៈពេលប្រាំបីឆ្នាំបន្ថែមទៀតកាលពីថ្ងៃចន្ទ (ទី 13 ខែធ្នូ) ពីបទរំលោភអំណាច។

នេះជាការផ្តន្ទាទោសលើកទីពីររបស់លោក ដែលជាផ្នែកមួយនៃការបង្ក្រាបអំពើពុករលួយ ដោយបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច។ លោក Nguyen Duc Chung អាយុ 54 ឆ្នាំ ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទចោទប្រកាន់ពីការលួចលុយចំនួន 36 ពាន់លានដុង (1.57 លានដុល្លារអាមេរិក) ពីគម្រោងវិនិយោគសាធារណៈ ដែលលោក ធ្លាប់ជួយក្រុមហ៊ុនដែលគ្រប់គ្រងដោយគ្រួសាររបស់លោក។

កាលពីឆ្នាំមុន លោក Chung ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ពីបទក្លែងបន្លំឯកសាររដ្ឋសម្ងាត់ និងការប្រើប្រាស់ទ្រព្យសម្បត្តិមិនត្រឹមត្រូវ ដែលបណ្តាលឱ្យខាតបង់ថវិការដ្ឋជាង 40 លានដុល្លារ។ មេធាវីរបស់លោក បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មាននៃសាលក្រមថ្ងៃចន្ទទេ។

លោក Chung ធ្លាប់ជាអតីតមេប៉ូលីសក្រុងហាណូយ បានក្លាយជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយនៅចុងឆ្នាំ 2015។ ក្នុងអំឡុងពេលកាន់តំណែង ទីក្រុងហាណូយ បានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះការប្រណាំងរថយន្ត Formula 1 ដែលក្រោយមកត្រូវបានលុបចោលដោយសារតែជំងឺរាតត្បាត។

ការចាប់ខ្លួនរបស់លោក កាលពីឆ្នាំមុន បានកើតឡើង នៅពេលដែលគណបក្សកាន់អំណាចបានបង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃអង្គារនេះ។