Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ្ស៉ីមបាវ៉េ សម្រេចបន្តអនុវត្តវិធានការបិទខ្ទប់ ២សប្តាហ៍បន្ថែម ដើម្បីគ្រប់គ្រងការឆ្លងរាលដាល នៃមេរោគបំប្លែងថ្មី Omicron

  • Print

 (ហារ៉ារ៉េ)៖ រដ្ឋាភិបាលហ្ស៉ីមបាវ៉េ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានសម្រេចបន្តអនុវត្តវិធានការបិទខ្ទប់ ប្រឆាំងនឹងជំងឺ COVID-19 រយៈពេល ០២សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសបំប្លែងថ្មី Omicron។

នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១។

កាលពី២សប្តាហ៍មុន ប្រធានាធិបតីហ្ស៉ីមបាវ៉េ លោក អេមើសុន អឹមណាហ្គាវ៉ា (Emmerson Mnangagwa) បានប្រកាសដាក់ចេញនូវ វិធានបិទខ្ទប់ប្រឆាំងនឹងជំងឺ COVID-19 បន្ទាប់ពីការរកឃើញវីរុសបំប្លែងថ្មី Omicron ដែលក្នុងនោះ រួមមានការតម្រូវឱ្យអ្នករស់នៅហ្ស៉ីមបាវ៉េផ្ទាល់ និងភ្ញៀវទេសចរទាំងអស់ ដែលចូលមកក្នុងប្រទេសអាហ្រ្វិកនេះ ត្រូវទទួលការធ្វើតេស្ត PCR ព្រមទាំងត្រូវធ្វើចត្តាឡីស័ក ដោយចេញថ្លៃចំណាយផ្ទាល់ខ្លួន ដោយមិនគិតពីលទ្ធផលតេស្ត PCR នោះឡើយ ហើយនិងការដាក់បំរាមគោចរចាប់ពីម៉ោង ០៩៖០០នាទីយប់រហូតដល់ម៉ោង ០៦៖០០នាទីព្រឹក និងបម្រាមទទួលទានគ្រឿងស្រវឹង នៅតាមហាងលក់ស្រាបៀរជាដើម។

ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានហ្ស៉ីមបាវ៉េ លោកស្រី ម៉ូនីកា មូតស្វាងវ៉ា (Monica Mutsvangwa) បាននិយាយថា ដោយមើលឃើញពីការកើនឡើងគួរឱ្យកត់សម្គាល់ នៃករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃ «វិធានការបិទខ្ទប់ ប្រឆាំងនឹងជំងឺ COVID-19 ត្រូវបន្តអនុវត្តរយៈពេល ០២សប្តាហ៍បន្ថែមទៀត»។

គួរបញ្ជាក់ថា ប្រទេសហ្ស៉ីមបាវ៉េ បានកត់ត្រាពីការកើនឡើងយ៉ាងគំហុកនៃករណីឆ្លងជំងឺ COVID-19 គឺទៅដល់ ២៨,៩០៤ករណីក្នុងសប្តាហ៍ទី២ នៃខែធ្នូនេះ ដែលបានកើនឡើងពី ៥,០៥៥ករណី កាលពីសប្តាហ៍មុននោះ៕

ដកស្រង់ពី៖ Fresh News