Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសថៃអាចនឹងអនុវត្ត វិធានការចត្តាឡីស័កឡើងវិញ ចំពោះភ្ញៀវទេសចរបរទេស ជាការឆ្លើយតបនឹងមេរោគ «អូមីក្រុង»

  • Print

 (បាងកក)៖ ក្រសួងសុខាភិបាលសាធារណៈនៃប្រទេសថៃ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួននឹងស្នើឲ្យមានការអនុវត្ត វិធានការចត្តាឡីស័កឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេស ដោយសារតែរាតត្បាតនៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) កំពុងតែមានសន្ទុះកើនឡើងយ៉ាងគំហុក នៅទូទាំងពិភពលោក។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។

បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក អនុធិន ឆានវីរៈគុល (Anutin Charnvirakul) ការអនុវត្តវិធានការចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរ ដែលចូលមកកាន់ប្រទេសអាស៊ានមួយនេះ អាចនឹងត្រូវអនុវត្តដូចកម្មវិធីមុនរបស់ថៃ នោះគឺពួកគេត្រូវដាក់ឲ្យស្នាក់នៅក្នុងសណ្ឋាគារ ទៅតាមកាលកំណត់ និងអាចធ្វើដំណើរបានតែក្នុងបរិវេន ដែលត្រូវបានអនុញ្ញាតបុណ្ណោះ កំលុងការធ្វើចត្តាឡីស័កនោះ។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីសុខាភិបាលថៃខាងលើនេះ មិនបានបញ្ជាក់លម្អិតនោះឡើយថា តើវិធានការចត្តាឡីស័ក នឹងមានរយៈពេលប៉ុន្មានថ្ងៃ ឬធ្វើឡើងចំពោះភ្ញៀវទេសចរបរទេសជារួម ឬមួយក៏យ៉ាងណានោះឡើយ ប៉ុន្តែលោកបានអះអាងថា ពាក្យស្នើសុំនឹងត្រូវបញ្ជូនទៅកាន់ក្រុមការងារពិសេស គ្រប់គ្រងជំងឺ COVID-19 របស់រដ្ឋាភិបាល ដើម្បីត្រួតពិនិត្យនៅក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសថៃបានរកឃើញអ្នកផ្ទុកមេរោគបំប្លែងថ្មី Omicron សរុបចំនួន ៦៣ករណីហើយ។

ក្នុងចំណោមករណីវិជ្ជមានទាំងអស់នេះ មានតែមួយករណីប៉ុណ្ណោះ ដែលជាករណីឆ្លងក្នុងស្រុក នោះគឺជាស្ត្រីថៃម្នាក់ដែលមានស្វាមីជាជនជាតិកូឡុំប៊ី បានធ្វើដំណើរត្រឡប់ពីប្រទេសនីហ្សេរីយ៉ា មកដល់ប្រទេសថៃវិញកាលពីខែវិច្ឆិកា ហើយត្រូវបានអាជ្ញាធរធ្វើតេស្ត «វិជ្ជមាន» អូមីក្រុង៕

ដកស្រង់ពី៖ Fresh News