Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចក្រភពអង់គ្លេស មើលឃើញការកើនឡើងយ៉ាងគំហុក នូវករណីឆ្លងមេរោគបំប្លែងថ្មី Omicron

  • Print

(ឡុងដ៍)៖ ទីភ្នាក់ងារសន្តិសុខសុខាភិបាលចក្រភពអង់គ្លេស (UKHSA) នៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានរាយការណ៍ថា រហូតមកទល់ពេលនេះ ករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron សរុបនៅទូទាំងចក្រភពអង់គ្លេស បានកើនឡើងដល់ ៣៧,១០១ករណីហើយ បន្ទាប់ពីករណីឆ្លងថ្មីៗចំនួន ១២,១៣៣ករណីបន្ថែមទៀតត្រូវបានរកឃើញ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីវីរុសនេះត្រូវបានរកឃើញនៅក្នុងប្រទេស។

នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។

ទន្ទឹមនឹងនេះ ចក្រភពអង់គ្លេស ក៏បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៨២,៨៨៦ករណីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះផងដែរ ដែលនាំឱ្យចំនួនករណីឆ្លងសរុបបានកើនឡើងដល់ ១១,៣៦១,៣៨៧ករណីហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៤៧,២១៨នាក់ និងអ្នកជាសះស្បើយចំនួន ៩,៧៨៣,៣៥៥នាក់។

គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស លោក Sajid Javid, វីរុស COVID-19 បំប្លែងថ្មី Omicron នេះកំពុងឆ្លងរីករាលដាល «លឿនខ្លាំងណាស់» ដែលតួលេខនៃចំនួនករណីឆ្លងពិតប្រាកដ មានច្រើនជាងនេះទៅទៀត។

អង្គការសុខភាពពិភពលោក (WHO) ក៏បានឱ្យដឹងដែរថា វីរុសបំប្លែងថ្មីនេះបានឆ្លងរីករាលដាលនៅក្នុងប្រទេសចំនួន៨៩ហើយ ខណៈចំនួនករណីឆ្លង កំពុងកើនឡើងទ្វេដងក្នុងរយៈពេល ១ថ្ងៃកន្លះទៅ ៣ថ្ងៃ ជាមួយការឆ្លងក្នុងសហគមន៍៕

ដកស្រង់ពី៖ Fresh News