Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រេងឆៅធ្លាក់ថ្លៃ ខណៈការរីករាលដាលយ៉ាងរហ័សនៃវីរុសថ្មីអូមីក្រុង ប៉ះពាល់ដល់ចក្ខុវិស័យតម្រូវការប្រេងឥន្ធនៈ

  • Print

 (សិង្ហបុរី)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះជាង ២ភាគរយនៅថ្ងៃចន្ទ ខណៈដែលការកើនឡើងករណីឆ្លងថ្មីវីរុសអូមីក្រុងនៅអឺរ៉ុប និងសហរដ្ឋអាមេរិកបានជំរុញឱ្យវិនិយោគិនមានក្តីបារម្ភថា ការរឹតបន្តឹងថ្មីៗលើក្រុមហ៊ុនអាជីវកម្មដើម្បីប្រយុទ្ធនឹងការរីករាលរបស់មេរោគប្រភេទថ្មីនេះ អាចប៉ះពាល់ដល់តម្រូវការប្រេង។

នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ប្រេងឆៅប្រភេទ Brent របស់អង់គ្លេសបានធ្លាក់ថ្លៃ ១,៩២ដុល្លារ ឬស្មើ ២,៦ភាគរយមកនៅត្រឹម ៧១,៦ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅប្រភេទ WTI របស់អាមេរិកបានធ្លាក់ថ្លៃ ២,០៩ដុល្លារ ឬស្មើនឹង ៣ភាគរយមកនៅត្រឹម ៦៨,៧៧ដុល្លារក្នុងមួយបារ៉ែល។

លោក Kelvin Wong អ្នកវិភាគទីផ្សារប្រចាំក្រុមហ៊ុន CMC Markets បានថ្លែងថា៖ «នៅអាស៊ីនៅថ្ងៃនេះ អារម្មណ៍មិនល្អ [របស់វិនិយោគិន] ទៅលើតម្លៃប្រេងឆៅ ហាក់ដូចជាកើតមានស្របនឹងការធ្លាក់ចុះកិច្ចសន្យាអនាគតជួញដូរសម្រាប់ប្រេងនៅផ្សារហ៊ុន S&P 500 និងផ្សារហ៊ុន Nasdaq»។

លោកថ្លែងថា៖ «[កត្តានេះគឺ] ដោយសារការភ័យខ្លាចពីការអនុវត្តការរឹតបន្តឹងលើសកម្មភាពសេដ្ឋកិច្ចដើម្បីទប់ស្កាត់ការរីករាលដាលករណីឆ្លងវីរុសប្រភេទថ្មីអូមីក្រុងនាពេលបច្ចុប្បន្ននៅទូទាំងពិភពលោក ដែលអាចបង្កើនហានិភ័យនៃការធ្លាក់ចុះតម្រូវការ»។

ប្រទេសហូឡង់បានបិទខ្ទប់ប្រទេសកាលពីថ្ងៃអាទិត្យ ហើយលទ្ធភាពនៃការរឹតបន្តឹងការទប់ស្កាត់ជំងឺកូវីដ-១៩ បន្ថែមទៀតមុនពេលបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំថ្មីមកដល់ បានកើតមានចំពោះប្រទេសមួយចំនួននោអឺរ៉ុប។

កាលពីថ្ងៃអាទិត្យ មន្ត្រីសុខាភិបាលរបស់អាមេរិកបានជំរុញឱ្យពលរដ្ឋអាមេរិកទៅទទួលថ្នាំបង្ការដូសជំរុញ ពាក់ម៉ាស និងមានការប្រុងប្រយ័ត្ន ប្រសិនបើពួកគេធ្វើដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកក្នុងរដូវរងារនេះ ខណៈដែលវីរុសអូមីក្រុងវាយប្រហារនៅទូទាំងពិភពលោក។

ទន្ទឹងនឹងនេះដែរ ក្រុមហ៊ុនថាមពលអាមេរិកនៅសប្តាហ៍នេះបានបើកដំណើរការអណ្តូងប្រេងនិងឧស្ម័នធម្មជាតិបន្ថែមទៀតដែលជាការបើកប្រតិបត្តិការអណ្តូងប្រេងនិងឧស្ម័នបន្ថែមរយៈពេលពីរសប្តាហ៍ជាប់គ្នា។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា ការនាំចេញប្រេងពីប្រទេសរុស្ស៊ីត្រូវបានរំពឹងថានឹងមានទាបជាងមុន ដោយផែនការនាំចេញប្រេងពីប្រទេសនេះនឹងមានតែ ៥៦,០៥លានតោនប៉ុណ្ណោះនៅត្រីមាសទី១ ឆ្នាំ២០២២ ធៀបនឹង ៥៨,៣លានតោននៅត្រីមាសទី៤ ឆ្នាំ២០២១៕

ដកស្រង់ពី៖ Fresh News