Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជើងហោះហើរជប៉ុនជាង 100 ត្រូវបានលុបចោល ដោយសារព្រិលធ្លាក់ខ្លាំង

  • Print

ក្រុមហ៊ុនអាកាសចរណ៍ធំៗពីររបស់ប្រទេសជប៉ុន បានឲ្យដឹងថា ជើងហោះហើរក្នុងស្រុកជាង 100 នៅប្រទេសជប៉ុន ត្រូវបានផ្អាកកាលពីថ្ងៃអាទិត្យ (26 ធ្នូ) ដោយសារតែព្រិលធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើង និងខាងលិចនៃប្រទេស។

លោក Hiroaki Hayakawa នាយកផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា ក្រុមហ៊ុន ANA Holdings បានផ្អាកជើងហោះហើរចំនួន 79 គិតត្រឹមម៉ោង 4 រសៀលម៉ោងក្នុងស្រុក ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល 5,100 នាក់។

ហើយក្រុមហ៊ុន Japan Airlines ក៏បានលុបចោលជើងហោះហើរចំនួន 49 គិតត្រឹមម៉ោង 4 ល្ងាចម៉ោងក្នុងស្រុក ដែលប៉ះពាល់ដល់អ្នកដំណើរចំនួន 2,460 នាក់ ផងដែរ។ នៅទូទាំងពិភពលោក ជើងហោះហើររាប់ពាន់ ត្រូវបានលុបចោលនៅចុងសប្តាហ៍បុណ្យណូអែល ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគបម្លែង Omicron ។

ប្រទេសជប៉ុន ដែលបានរឹតបន្តឹងការគ្រប់គ្រងព្រំដែន ដើម្បីទប់ទល់នឹងការគំរាមកំហែងពី Omicron បានរាយការណ៍តែអំពីករណីឆ្លងចំនួនជាង១០ នៃការឆ្លងក្នុងសហគមន៍នៃវ៉ារ្យ៉ង់ថ្មី និងការឆ្លង Omicron សរុបចំនួន 231 រួមទាំងការមកដល់ពីបរទេស នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃអាទិត្យ។