Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ីរ៉ង់ គ្រោងប្រកាសឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសយេម៉ែន ក្រោយមរណភាពរបស់អ្នកមុន

  • Print

 អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយក្នុងសន្នីសិទកាសែតកាលពីថ្ងៃចន្ទ (២៧ ធ្នូ) ថា អ៊ីរ៉ង់ គ្រោងនឹងប្រកាសតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសយេម៉ែន បន្ទាប់ពីការស្លាប់របស់បេសកជនពីមុន គឺលោក Hasan Irlu ។

ទីក្រុងតេអេរ៉ង់ បាននិយាយកាលពីថ្ងៃទី 21 ខែធ្នូថា លោក Irlu ដែលជាបេសកជនរបស់ខ្លួននៅរដ្ឋធានីសាណារបស់យេម៉ែន ដែលគ្រប់គ្រងដោយក្រុម Houthi ដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់បានស្លាប់ដោយសារ COVID-19 បន្ទាប់ពីត្រូវបានធ្វើមាតុភូមិនិវត្តន៍នៅពាក់កណ្តាលខែធ្នូ។

អ៊ីរ៉ង់ បានចោទប្រកាន់អារ៉ាប៊ីសាអូឌីតថា បានពន្យារពេលការចាកចេញរបស់លោកពីសាណានេះជាការចោទប្រកាន់១ ដែលរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានបដិសេធ។

ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលបាននិងកំពុងប្រយុទ្ធជាមួយកងកម្លាំង Houthi ក្នុងការគាំទ្ររដ្ឋាភិបាល ដែលទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសយេម៉ែន អស់រយៈពេលជាងប្រាំមួយឆ្នាំមកហើយនោះ បានដាក់ការបិទផ្លូវសមុទ្រ និងផ្លូវអាកាសលើតំបន់ដែលគ្រប់គ្រងដោយពួក Houthi ។

ក្រុមចម្រុះ បានធ្វើអន្តរាគមន៍នៅក្នុងប្រទេសយេម៉ែនប្រឆាំងនឹងពួក Houthi បន្ទាប់ពីពួកគេបានបណ្តេញរដ្ឋាភិបាលយេម៉ែន ចេញពីទីក្រុងសាណានៅភាគខាងជើងប្រទេសយេម៉ែន។ រដ្ឋាភិបាល ឥឡូវមានមូលដ្ឋាននៅកំពង់ផែ Aden ភាគខាងត្បូងប្រទេសយេម៉ែន នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃចន្ទ។