Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រិលធ្លាក់ខ្លាំង បង្កភាពចលាចលក្នុងការធ្វើដំណើរក្នុងប្រទេសជប៉ុន

  • Print

 ព្រិលធ្លាក់ខ្លាំង បានបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ ការលុបចោលជើងហោះហើរ និងការរំខានដល់សេវាកម្មរថភ្លើងនៅភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃចន្ទ (27 ធ្នូ) ជាមួយនឹងកំណត់ត្រានៃគំនរទឹកកកនៅតាមតំបន់មួយចំនួន។

យោងតាមក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី Kansai បានឱ្យដឹងថា ផ្ទះសម្បែងជាង 3,200 ខ្នង គ្មានអគ្គិសនីប្រើប្រាស់ក្នុងតំបន់ ខណៈដែលក្រុមមន្ត្រី បានព្រមានថា នឹងមានព្រិលធ្លាក់ច្រើនបន្ថែមទៀត ត្រូវបានព្យាករណ៍ពេញមួយយប់។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Hirokazu Matsuno បាននិយាយថា មិនទាន់មានអ្នករងរបួស ឬស្លាប់ដោយសារអាកាសធាតុត្រជាក់នៅឡើយ។ ផ្លូវសំខាន់មួយនៅក្នុងតំបន់ Shiga ត្រូវបានបិទ "ដោយសារតែរថយន្តជាប់គាំង" ជាមួយនឹងរូបភាពទូរទស្សន៍បង្ហាញពីខ្សែវែងនៃរថយន្តដែលចតនៅស្ងៀម ដែលក្រោយមក បានចាប់ផ្តើមផ្លាស់ទី។

ទូរទស្សន៍ជប៉ុន NHK បានផ្សាយថា មានអ្នកដំណើរជិត 200 នាក់ បានជាប់ក្នុងព្រិលធ្លាក់ពេញមួយយប់ នៅលើខ្សែរថភ្លើងក្នុងស្រុកមួយក្នុងតំបន់។ កាសែត Jiji បានផ្សាយថា ជើងហោះហើរក្នុងស្រុកប្រហែល 130 ត្រូវបានលុបចោលកាលពីថ្ងៃអាទិត្យ ដោយសារតែព្រិលធ្លាក់ នេះបើតាមការផ្សាយរបស់ CNA/AFP កាលពីយប់ថ្ងៃចន្ទ។