Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌូណេស៊ី នឹងបង្វែរទូកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចេញ

  • Print

 អាជ្ញាធរឥណ្ឌូណេស៊ី នឹងជួយជួសជុលទូក ដែលជាប់គាំង ដោយមានផ្ទុកដោយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង 100 នាក់នៅឆ្នេរសមុទ្ររបស់ខ្លួន ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យអ្នកដំណើរលើទូកទាំងអស់ ស្វែងរកការជ្រកកោននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះទេ ហើយនឹងបង្វែរទូកនេះចេញ នេះបើតាមក្រុមមន្រ្តី បានប្រាប់ Reuters កាលពីថ្ងៃអង្គារ (២៨ធ្នូ)។

អ្នកនេសាទ បានប្រទះឃើញទូកអុំតូច កាលពីថ្ងៃអាទិត្យ ដែលអណ្តែតចេញពីឆ្នេរសមុទ្រនៃទីក្រុង Bireuen ដែលជាស្រុកមួយនៅលើកោះភាគខាងលិចនៃកោះស៊ូម៉ាត្រា ជាមួយនឹងក្រុមបុរស ស្ត្រី និងកុមារប្រហែល 120 នាក់នៅលើទូកនោះ។

ជនភៀសខ្លួនទាំងនោះ បានតែលតោលនៅលើសមុទ្រអស់រយៈពេល 28 ថ្ងៃ ហើយពួកគេខ្លះបានធ្លាក់ខ្លួនឈឺ និងម្នាក់ បានស្លាប់។ លោក Dian Suryansyah មន្ត្រីកងទ័ពជើងទឹកក្នុងតំបន់ បាននិយាយថា "ជនជាតិរ៉ូហ៊ីងយ៉ាមិនមែនជាពលរដ្ឋឥណ្ឌូនេស៊ីទេ យើង មិនអាចនាំពួកគេចូលប្រទេស សូម្បីតែជាជនភៀសខ្លួន ក៏ដោយ។

នេះ គឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល" ។ អាជ្ញាធរ នឹងផ្តល់ជំនួយមនុស្សធម៌ដល់ទូករងគ្រោះ រួមមានអាហារ ថ្នាំពេទ្យ និងទឹក មុនពេលបញ្ជូនវាចេញ។

ប្រទេសឥណ្ឌូនេស៊ី មិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជនភៀសខ្លួនឆ្នាំ 1951 ហើយត្រូវបានគេមើលឃើញថា ជាប្រទេសឆ្លងកាត់សម្រាប់អ្នក ដែលស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសទីបី។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា ទូកនោះ បានរងការខូចខាតម៉ាស៊ីន ហើយគួរតែត្រូវបានអនុញ្ញាតឱ្យចុះចត។

ជនជាតិរ៉ូហ៊ីងយ៉ាជាង 730,000 នាក់ បានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ក្នុងខែសីហាឆ្នាំ 2017 បន្ទាប់ពីការបង្ក្រាបដោយយោធា ការសម្លាប់រង្គាល និងការរំលោភ។