Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន ព្រមានពីវិធានការធ្ងន់ធ្ងរ ប្រសិនបើតៃវ៉ាន់ ចង់ទាមទារឯករាជ្យ

  • Print

 ចិន នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើតៃវ៉ាន់ ធ្វើចលនាឆ្ពោះទៅរកឯករាជ្យ មន្ត្រីក្រុងប៉េកាំង បានព្រមានកាលពីថ្ងៃពុធ (២៩ ធ្នូ) ដោយបន្ថែមថា ការញុះញង់ និងការជ្រៀតជ្រែករបស់តៃវ៉ាន់ អាចកាន់តែខ្លាំងនៅឆ្នាំក្រោយ។

ប្រទេសចិន បានអះអាងកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ គឺជាទឹកដីរបស់ខ្លួន ហើយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានបង្កើនសម្ពាធផ្នែកយោធា និងការទូត ដើម្បីអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួន ដោយជំរុញឱ្យមានកំហឹងនៅទីក្រុងតៃប៉ិ និងការព្រួយបារម្ភនៅក្នុងទីក្រុងវ៉ាស៊ីនតោន។

ប្រទេសចិន មានឆន្ទៈព្យាយាមអស់ពីសមត្ថភាព ដើម្បីស្វែងរកការបង្រួបបង្រួមដោយសន្តិវិធីជាមួយតៃវ៉ាន់ ប៉ុន្តែនឹងធ្វើសកម្មភាព ប្រសិនបើខ្សែក្រហមស្តីពីឯករាជ្យភាព ត្រូវបានបំពាននោះ នេះបើតាមសំដីលោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយ។

តៃវ៉ាន់ បានលេចមុខក្នុងនាមជាកត្តាដ៏សំខាន់ក្នុងទំនាក់ទំនងដ៏តានតឹងរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រអន្តរជាតិ និងផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះនេះ បើទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។ ប្រទេសចិន តែងតែពណ៌នាកោះតៃវ៉ាន់នេះ ជាបញ្ហារសើបបំផុតក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។

ទីក្រុងប៉េកាំង បានបញ្ជូនបេសកកម្មតាមអាកាស ម្តងហើយម្តងទៀតនៅលើច្រកសមុទ្រតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីដាក់សម្ពាធលើកោះតៃវ៉ាន់។ តៃវ៉ាន់ និយាយថា ខ្លួន នឹងមិនចុះចាញ់នឹងការគំរាមកំហែងណាមួយឡើយ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃពុធ។