Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រោះរញ្ជួយដី៧.៣រ៉ិចទ័រ វាយប្រហារដែនសមុទ្រ Banda នៅភាគខាងកើតប្រទេសឥណ្ឌូណេស៉ី (Video inside)

  • Print

(ហ្សាការតា)៖ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៉ី (BMKG) បានឱ្យដឹងថា គ្រោះរញ្ជួយដីដ៏កក្រើកមួយដែលមានកម្រិតរហូតដល់ទៅ ៧.៣រ៉ិចទ័រ បានវាយប្រហារដែនសមុទ្រ បាន់ដា (Banda Sea) ភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ហើយវាបណ្ដាលឱ្យមានការខូចខាតបន្តិចបន្តួច។

នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។

អាជ្ញាធរឥណ្ឌូណេស៉ី បានឱ្យដឹងថា ផ្ទះចំនួន ០២ខ្នងត្រូវបានដួលរលំទាំងស្រុង ខណៈផ្ទះមួយចំនួនទៀត បានរងការខូចខាតបន្តិចបន្តួច នៅភាគនិរតីនៃខេត្តម៉ាលូគូ (Maluku) ប៉ុន្តែគ្រោះរញ្ជួយដីនេះ មិនបានបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ។

គួរជម្រាបថា បើតាមទីភ្នាក់ងារ BMKG គ្រោះរញ្ជួយដីនេះ បានវាយប្រហារតំបន់ដែលមានចម្ងាយប្រហែល ១៣២គីឡូម៉ែត្រពី ភាគខាងកើតទីក្រុងទាគួរ (Tiakur) ស្រុក Maluku ភាគនិរតីនៃខេត្ត Maluku នៅវេលាម៉ោង ០១៖២៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់នៅឥណ្ឌូណេស៉ី ជាមួយជម្រៅ ១៨៣គីឡូម៉ែត្រនៅក្រោមបាតសមុទ្រ៕

ដកស្រង់ពី៖ Fresh News