Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រីប្រទេសហៃទី រួចផុតពីការប៉ុនប៉ងធ្វើឃាត នៅក្បែរព្រះវិហារមួយកន្លែង!

  • Print

  (ហៃទី)៖ ការប៉ុនប៉់ងធ្វើឃាតនាយករដ្ឋមន្ត្រីហៃទី លោក អារៀល ហិនរី (Ariel Henry) នៅក្បែរព្រះវិហារមួយកន្លែងក្នុងទីក្រុង ហ្គោណេវស៍ (Gonaives) ភាគខាងជើងប្រទេស បានទទួលបរិយាជ័យទៅវិញនៅថ្ងៃអាទិត្យ ទី០២ ខែមករា (ពេលវេលានៅហៃទី)។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២។ ការប៉ុនប៉ុងធ្វើឃាតនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាស ដែលលោក Ariel Henry និងមន្ត្រីអមដំណើរបានចូលក្នុងពិធីជួបជុំដ៏ធំមួយ ដើម្បីអបអរខួបឆ្នាំទី ២១៨ នៃការទទួលបានឯករាជ្យរបស់ប្រទេសហៃទី។

បើតាមសារព័ត៌មានក្នុងស្រុកហៃទី ខ្មាន់កាំភ្លើងដែលបន្លំខ្លួនជាប្រជាជនធម្មតា បានបើកការបាញ់រះទៅលើលើលោកនាយករដ្ឋមន្ត្រី ប៉ុន្តែមិនបានបង្កឲ្យលោករងរបួស ឬប៉ះពាល់ដល់អាវុធជីវិតឡើយ ប៉ុន្តែមនុស្សម្នាក់ត្រូវបានប៉ូលិសបាញ់សម្លាប់ និងមួយចំនួនទៀតរងរបួស។

គួរបញ្ជាក់ថា លោក Henry ក៏ត្រូវបានទីភ្នាក់ងារចារកម្មជាតិ ណែនាំឲ្យលុបចោលគម្រោងទៅចូលរួមពីធី នៅឯព្រះវិហារទីក្រុង Gonaives នោះផងដែរ ព្រោះតែពួកគេបានទទួលព័ត៌មានមកថា ក្រុមប្រដាប់អាវុធខុសច្បាប់ កំពុងមានសកម្មភាពក្នុងទីក្រុងនោះ។

យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងអំពីអ្នកនៅពីក្រោយខ្នង សកម្មភាពប៉ុនប៉ងធ្វើឃាត លោកនាយករដ្ឋមន្ត្រីហៃទីខាងលើនេះឡើយ ខណៈការស៊ើបអង្កេតកំពុងតែប្រព្រឹត្តទៅ។ ហេតុការណ៍នេះបានកើតមានឡើង បន្ទាប់ពីប្រធានាធិបតីហៃទីលោក ចូវេណែល ម៉ូអ៊ីស (Jovenel Moise) ត្រូវបានធ្វើឃាតដោយការបាញ់សម្លាប់ នៅក្នុងលំនៅឋានរបស់លោកផ្ទាល់ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១៕

ដកស្រង់ពី៖ Fresh News