Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌូនេស៊ី នឹងផ្តល់ដូសជម្រុញជាសាធារណៈចាប់ពីថ្ងៃទី 12 ខែមករា ខណះ Omicron រីករាលដាល

  • Print

 បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី ឲ្យដឹងកាលពីថ្ងៃចន្ទ (មករា 3) ថា ប្រទេសឥណ្ឌូណេស៊ី នឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងដូសជម្រុញកូវីដ-19 ដល់សាធារណជនទូទៅ ចាប់ពីថ្ងៃទី 12 ខែមករាខាងមុខនេះ ដែលកាលបរិច្ឆេទនេះ ត្រូវបានសម្រេចដោយប្រធានាធិបតី។

បុគ្គលិកសុខាភិបាល ត្រូវបានផ្តល់ដូសជម្រុញនៅក្នុងខែកក្កដា ហើយផែនការឥឡូវនេះ គឺដើម្បីផ្តល់ឲ្យមនុស្សពេញវ័យទាំងអស់ ដែលបានចាក់វ៉ាក់សាំងលើកទីពីររបស់ពួកគេ ក្នុងរយៈពេលប្រាំមួយខែមុន។ ប្រជាជនប្រហែល 21 លាននាក់ នឹងត្រូវបានផ្តល់វ៉ាក់សាំងក្រោមកម្មវិធីដូសជំរុញនៅក្នុងខែនេះ។

ប្រទេសឥណ្ឌូនេស៊ី បានចាក់វ៉ាក់សាំងពេញលេញចំនួន 42 ភាគរយនៃចំនួនប្រជាជន 270 លាននាក់របស់ខ្លួន ដោយប្រើការចាក់វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Sinovac Biotechរបស់ប្រទេសចិន, Pfizer/BioNTech ឬ Moderna ។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់ក្នុងសន្និសីទសារព័ត៌មានថា ប្រទេសលោក នឹងត្រូវការវ៉ាក់សាំងចំនួន 230 លានដូសសម្រាប់ដូសជំរុញ និងវ៉ាក់សាំងដែលមានស្រាប់ គឺអាចធានាបានជិតពាក់កណ្តាលនៃវ៉ាក់សាំងត្រូវការ។

គួររំលឹកផងដែរថា វ៉ារ្យ៉ង់ Omicron បានឆ្លងដល់មនុស្សជាង 150 នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីការរកឃើញវាកាលពីខែមុន ដែលភាគច្រើនជាអ្នកដំណើរអន្តរជាតិ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃចន្ទ។