Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាន នៅចុងខែមីនានេះ

  • Print

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសមួយជាមួយបណ្ដាមដឹកនាំអាស៊ាន ក្នុងទីក្រុងវ៉ាស៊ីនតោន នៅចុងខែមីនាខាងមុខនេះ។

នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន ABC News នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) សេតវិមានបានឱ្យដឹងទៀតថាកិច្ចប្រជុំកំពូលពិសេស ខាងលើជាមួយមេដឹកនាំទាំង១០ នៃសមាគមអាស៊ាន នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនាខាងមុខនេះ។

សេតវិមានបន្ថែមថាកិច្ចប្រជុំនេះគឺជាឱកាសមួយដើម្បីបង្ហាញថាសហរដ្ឋអាមេរិក មានការប្ដេជ្ញាចិត្តចំពោះប្លុកអាស៊ីអាគ្នេយ៍មួយនេះ និងដើម្បី បា្ររព្ធខួប៤៥ឆ្នាំ នៃទំនាក់ទំនងរវាងអាមេរិក និងអាស៊ាន៕

ដកស្រង់ពី៖ Fresh News