Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិក៖ មន្ត្រីទូតរុស្ស៊ីជិត ៥០នាក់ រួមទាំងសមាជិកគ្រួសាររបស់ពួកគេ ចាកចេញពីទីក្រុងញូយ៉ក ឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូ

  • Print

(ញូយ៉ក)៖ មន្ត្រីការទូតរុស្ស៊ីជិត ៥០នាក់ រួមទាំងសមាជិកគ្រួសាររបស់ពួកគេ បានចាកចេញពីទីក្រុងញូវយ៉ក ឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូ ហើយ កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅនេះ។

បើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២។ សារព័ត៌មាន CNN ដោយផ្អែកលើទីភ្នាក់ងារសារព័ត៌មាន RIA បានឱ្យដឹងថាការចាកចេញនេះធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាស បណ្ដេញមន្ត្រីទូតរុស្ស៊ីប្រចាំ UN ចំនួន១២នាក់ ចេញពីទឹកដីរបស់ខ្លួន នៅមុនថ្ងៃទី៧ ខែមីនានេះ ដោយចោទថាពួកគេទាំងនេះធ្វើសកម្មភាពលួច យកការណ៍សម្ងាត់ឱ្យទីក្រុងម៉ូស្គូ។

លោកឯកអគ្គរដ្ឋទូតរងអាមេរិកប្រចាំ UN លោក រីឆាដ មីល (Richard Mills) ធ្លាប់បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃចន្ទសប្តាហ៍មុនថា សហរដ្ឋអាមេរិកបានស្នើសុំឱ្យបណ្ដេញអ្នកការទូតរុស្ស៊ីចេញ ដោយចោទប្រកាន់ថាពួកគេបានចូលរួមក្នុងសកម្មភាព ដែលមិនស្របទៅតាមទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ពួកគេ ក្នុងនាមជាអ្នកការទូត។

កាលពីល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍នេះ យន្តហោះរបស់រដ្ឋាភិបាលរុស្ស៊ី ដែលដឹកមន្ត្រីការទូតរុស្ស៊ី ដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy នៃទីក្រុងញូវយ៉ក និងកំពុងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ៕

ដកស្រង់ពី៖ Fresh News