Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានការតម្រង់ជួរវែងនៅស្ថានីយ៍ប្រេងឥន្ធនៈ ខណៈដែលវិបត្តិប្រេង បានវាយប្រហារប្រទេសឡាវ

  • Print

 ជួរដ៏វែងនៃក្រុមអ្នកបើកម៉ូតូដែលតម្រង់ជួរចាក់សាំង បានកំពុងកកកុញតាមដងផ្លូវនៃទីក្រុងវៀងចន្ទន៍ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលប្រទេសឡាវ កំពុងតស៊ូជាមួយនឹងវិបត្តិប្រេងឥន្ធនៈដែលកំពុងកើនឡើង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឱ្យដឹងថា ផ្នែកខ្លះនៃប្រទេសកុម្មុយនិស្តឯកោមួយនេះ បានទទួលរងការខ្វះខាតអស់ជាច្រើនសប្តាហ៍ ប៉ុន្តែកាលពីថ្ងៃច័ន្ទ (ទី 9 ឧសភា) ម៉ាស៊ីនបូមសាំងនៅក្នុងរដ្ឋធានី បានចាប់ផ្តើមស្ងួត។

ក្រុមហ៊ុននាំចូលប្រេង បានរងការវាយប្រហារដោយការធ្លាក់ចុះនៃរូបិយប័ណ្ណគីប ចាប់តាំងពីខែកញ្ញា រួមជាមួយនឹងទុនបម្រុងរូបិយប័ណ្ណបរទេសទាប និងការកើនឡើងនៃតម្លៃប្រេង ដែលជំរុញដោយសង្រ្គាមនៅអ៊ុយក្រែន។ ស្ថានីយប្រេងឥន្ធនៈ បានកំណត់អតិថិជនអតិបរមាត្រឹម ៥០ ម៉ឺនគីប (=៤០ ដុល្លារ) ដែលអាចទិញប្រេង បានតិចជាង ៣០ លីត្រ។

កាសែត Laotian Times បានផ្សាយថា ខណៈដែលទីក្រុងវៀងចន្ទន៍ ទើបតែចាប់ផ្តើមជួបប្រទះការខ្វះខាតប្រេងឥន្ធនៈក្នុងសប្តាហ៍នេះ ទីក្រុងភាគខាងជើងនៃខេត្តហ្លួងណាំថា បានអស់ប្រេងតាំងពីចុងខែមីនាមកម៉្លេះ។

គូសបញ្ជាក់ផងដែរថា ប្រទេសឡាវ ត្រូវការប្រេង ១២០ លានលីត្រក្នុងមួយខែ ប៉ុន្តែក្រុមហ៊ុននាំចូល អាចផ្គត់ផ្គង់បានតែ ២០ លានលីត្រប៉ុណ្ណោះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សភាឡាវ បានកែប្រែការកាត់បន្ថយពន្ធលើប្រេងសាំងពី 31% ទៅ 16% ហើយប្រទេសនេះ កំពុងព្យាយាមរកប្រភពប្រេងឥន្ធនៈថោកពីប្រទេសរុស្ស៊ី នេះបើតាមការផ្សាយរបស់ AFP កាលពីយប់ថ្ងៃអង្គារ។