Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង មានអ្នកស្លាប់ដោយសារ COVID-19 កាន់តែច្រើន និង ចាត់វិធានការរហ័ស ប្រឆាំងនឹងការផ្ទុះឡើងនៃ COVID-19

  • Print

 កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ (15 ឧសភា) -ម្សិលមិញនេះ បានឲ្យដឹងថា មានមនុស្សសរុបចំនួន 42 នាក់ បានស្លាប់ ខណៈដែលប្រទេសនេះ បានចាប់ផ្តើមការបិទខ្ទប់នៅទូទាំងប្រទេសនាថ្ងៃទី 4 របស់ខ្លួន ក្នុងគោលបំណងបញ្ឈប់ការផ្ទុះឡើងនៃ COVID-19 ដែលត្រូវបានបញ្ជាក់ជាលើកដំបូងរបស់ប្រទេសក្រីក្រមួយនេះ។

កាលពីថ្ងៃព្រហស្បតិ៍-សប្តាហ៏មុន កូរ៉េខាងជើង បានទទួលស្គាល់ជាលើកដំបូងអំពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ហើយបានបញ្ជាឱ្យបិទខ្ទប់ប្រទេស។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានផ្សាយថា ប្រទេសនេះ កំពុងចាត់វិធានការបន្ទាន់ក្នុងស្ថានភាពអាសន្ន ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ។

"គ្រប់ខេត្ត ក្រុង និងស្រុកនៃប្រទេស ត្រូវបានបិទខ្ទប់ទាំងស្រុង ហើយអង្គភាពការងារ អង្គភាពផលិតកម្ម និងអគារលំនៅដ្ឋាន ត្រូវបានបិទខ្ទប់ពីគ្នាទៅវិញទៅមក ចាប់តាំងពីព្រឹកថ្ងៃទី 12 ឧសភា ហើយការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងហ្មត់ចត់ចំពោះប្រជាជនទាំងអស់ កំពុងត្រូវបានធ្វើឡើង" ។

មួយថ្ងៃមុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ការរីករាលដាលនៃមេរោគ COVID-19 បានរុញច្រានប្រទេសរបស់លោក ចូលទៅក្នុង "ភាពចលាចល" ហើយបានអំពាវនាវឱ្យមានការប្រយុទ្ធគ្នាទាំងស្រុង ដើម្បីយកឈ្នះការផ្ទុះឡើង។

អាជ្ញាធរសុខាភិបាលកូរ៉េខាងជើង បានបង្កើតប៉ុស្តិ៍ការពារការរាតត្បាតបន្ថែមទៀត និងដឹកជញ្ជូនជាបន្ទាន់នូវការផ្គត់ផ្គង់វេជ្ជសាស្រ្តទៅកាន់មន្ទីរពេទ្យ និងគ្លីនិក ខណៈដែលមន្ត្រីជាន់ខ្ពស់បានបរិច្ចាគថ្នាំបម្រុង។ បើតាម KCNA យ៉ាងហោចណាស់មនុស្ស 296,180 នាក់ទៀត មានរោគសញ្ញាគ្រុនក្តៅ ហើយ 15 នាក់ទៀត បានស្លាប់ ។