Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់កាំភ្លើងធំ ក្រោយអាមេរិកបញ្ជូន F-35 មកកូរ៉េខាងត្បូង

  • Print

 យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើង បានធ្វើសមយុទ្ធធ្វើតេស្ដបាញ់កំាភ្លើងធំ តែ ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបញ្ជូនយន្ដហោះ ចម្បាំង F-35 ជាច្រើនគ្រឿង មក កាន់កូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងសមយុទ្ធបណ្ដុះបណ្ដាលរួមគ្នាមួយ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន AP កាលពីថ្ងៃចន្ទ ។

បើតាមសេចក្ដីថ្លែងការណ៍មួយរបស់យោធាកូរ៉េខាងត្បូង កូរ៉េខាងជើង បានបាញ់សាកល្បងកាំភ្លើង កាលពីល្ងាចថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។

«យោធារបស់យើង ចាប់បានសញ្ញានៃការបាញ់កាំភ្លើងរបស់កូរ៉េខាងជើង នៅម៉ោងប្រហែលពី ១៨៖២១នាទី ដល់១៨៖៣៧នាទី (ម៉ោងក្នុងតំបន់) ហើយយោធារបស់យើងបានពង្រឹងតាមដាន និងការប្រុងប្រយ័ត្ន ក៏ដូចជាប្រកាន់ខ្ជាប់ជានិច្ចនូវជំហរត្រៀមខ្លួន ខណៈកំពុងរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងអាមេរិក និងកូរ៉េខាងត្បូង»។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិក បានបញ្ជូនយន្ដហោះចម្បាំង F-35 ពីមូលដ្ឋានទ័ពអាកាស Eielson ក្នុងរដ្ឋAlaska ទៅដល់កូរ៉េខាងត្បូង ជាផ្នែកមួយនៃការដាក់ពង្រាយយន្ដហោះចម្បាំងស៊េរីទំនើបមួយនេះលើទឹកដីកូរ៉េខាងត្បូង ចាប់តាំងពីចុងឆ្នាំ២០១៧មក ដើម្បីចូលរួមក្នុងសមយុទ្ធបណ្ដុះបណ្ដាលរួមគ្នាជាមួយយន្ដហោះចម្បាំងកូរ៉េខាងត្បូង។