Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង បាញ់កាំភ្លើងធំប្រហែល ១៣០គ្រាប់ចូលសមុទ្រ ក្នុងការធ្វើសមយុទ្ធយោធា

  • Print

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើង បានបាញ់កាំភ្លើងធំប្រហែល ១៣០គ្រាប់ ចូលក្នុងផ្ទៃសមុទ្រនៅ ក្បែរឆ្នេរភាគខាងកើត និងខាងលិចរបស់ខ្លួន កំលុងការធ្វើសមយុទ្ធយោធា កាលពីថ្ងៃចន្ទ។

គ្រាប់កាំភ្លើងធំមួយចំនួន បានធ្លាក់ចំតំបន់ទ្រនាប់ក្បែរព្រំប្រទល់សមុទ្ររវាងប្រទេសទាំងពីរ ហើយទីក្រុងសេអ៊ូល ចាត់ទុកទង្វើនេះថា ជាការរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េ CMA ឆ្នាំ២០១៨ ដែលបង្កើតឡើង ដើម្បីបន្ធូរបន្ថយភាពតានតឹង។ យោធាកូរ៉េខាងត្បូង ក៏បានបញ្ជូនសារទំនាក់ទំនងព្រមានដល់កូរ៉េខាងជើង ជុំវិញការបាញ់កាំភ្លើងធំនេះផងដែរ។

កិច្ចព្រមព្រៀង CMA ឆ្នាំ២០១៨ គឺជាកិច្ចព្រមព្រៀងមានទម្ងន់ជាងគេ ដែលសម្រេចបានពីការជួបសន្ទនាគ្នាអស់រយៈពេលជាច្រើនខែ រវាងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយនិងអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូ ចេអ៉ីន។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ ទីក្រុងព្យុងយ៉ាង បានបង្កើនសកម្មភាពយោធាយ៉ាងខ្លាំង ដែលរួមមានទាំងការបាញ់មីស៉ីលបាលិស្ទីគ, ការធ្វើសមយុទ្ធផ្លូវអាកាសដោយយន្តហោះយោធា និងការបាញ់កាំភ្លើងធំរាប់រយគ្រាប់។

រីឯខាងទីក្រុងសេអ៊ូល និងសហរដ្ឋអាមេរិក ក៏បានបង្កើនការធ្វើសមយុទ្ធយោធ រវាងសម្ពន្ធមិត្តទាំងពីរដូចគ្នាដែរក្នុងឆ្នាំនេះ ក្រោមហេតុផលថា វាចាំបាច់ដើម្បីទប់ស្កាត់កូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ នេះបើតាមការផ្សាយរបស់ AFP ។