Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីក្រុងនានារបស់ប្រទេសវៀតណាម បានកាត់បន្ថយភ្លើងបំភ្លឺសាធារណៈ ចំពេលមានការខ្វះខាតថាមពល

  • Print

 ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមួយចំនួនរបស់ខ្លួនកំពុងកាត់បន្ថយការប្រើប្រាស់ភ្លើងតាមទីសាធារណៈ ដើម្បីសន្សំសំចៃថាមពលសម្រាប់គ្រួសារ និងផលិតកម្ម ចំពេលមានការខ្វះខាតថាមពល ដោយសាររលកកម្តៅ។

ភ្លើងសាធារណៈនៅក្នុងរដ្ឋធានីហាណូយ កំពុងត្រូវបានបើកយឺតជាងមុន ៣០ នាទី ហើយបានបិទលឿនជាងមុន៣០ នាទី ហើយភ្លើងចំនួនពាក់កណ្តាលនៅតាមដងផ្លូវសំខាន់ៗមួយចំនួន និងនៅក្នុងសួនច្បារសាធារណៈ ត្រូវបានកាត់ទាំងស្រុង។

ក្រសួង បានអំពាវនាវឱ្យប្រជាពលរដ្ឋ បិទឧបករណ៍អគ្គិសនីនៅពេលមិនប្រើប្រាស់ និងកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់លើសពី២៦ អង្សាសេ ដោយបន្ថែមថា អគារការិយាល័យ និងផ្សារទំនើប ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ប្រព័ន្ធភ្លើងខាងក្រៅ ត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ។

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ប្រទេសវៀតណាម កាលពីដើមសប្តាហ៍នេះ បានបើកបណ្តាញបញ្ជូនថាមពល 110 kV ថ្មីពីប្រទេសចិន ដើម្បីបង្កើនការទិញអគ្គិសនីពីប្រទេសជិតខាង។ ប្រទេសនេះ ក៏កំពុងស្វែងរកការនាំចូលអគ្គិសនីបន្ថែមទៀតពីឡាវ នេះបើតាមការផ្សាយរបស់ Reuters។