ប៉ូលិសបារាំង បង្ហាញអត្តសញ្ញាណ ជនសង្ស័យថ្មី ពាក់ព័ន្ធករណី វាយប្រហារ នៅក្រុងប៉ារីស
- Details
- Category: International News
ប៉ារីស៖ ប៉ូលិសបារាំង ប្រកាសបង្ហាញ អត្តសញ្ញាណ ជនសង្ស័យថ្មី មួយទៀត
ដែលនៅ មានជីវិត និងកំពុងរត់គេចខ្លួន ដែលជាប់ ពាក់ព័ន្ធនឹង ករណីការ វាយប្រហារ កណ្ដាល ទីក្រុងប៉ារីស កាលពីថ្ងៃសុក្រ កន្លងទៅនេះ ដែលបណ្ដាល ឲ្យស្លាប់មនុស្ស ១៣២នាក់ នេះបើ យោងតាមការ ចុះផ្សាយ របស់សារព័ត៌មាន BBC ចេញផ្សាយ នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ។
បុរសដែលជា ជនសង្ស័យនោះ មានឈ្មោះថា Salah Abdeslam អាយុ ២៦ឆ្នាំ ត្រូវបានប៉ូលិស បញ្ជាក់ថា ជាបុគ្គលិក ដែលមាន «គ្រោះថ្នាក់» ដូច្នេះសូមពលរដ្ឋ ទាំងអស់ មានការប្រុងប្រយ័ត្ន ហើយបើសិន ជាឃើញ សូមរាយការណ៍ ជាបន្ទាន់ ៕
ដកស្រង់ពី៖ដើមអម្ពិល