Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា ជាង ៥០០នាក់ ភៀសខ្លួន ទៅដល់ឥណ្ឌូណេស៉ី

  • Print

 ទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ទូក ៣គ្រឿង ដែលពោរពេញទៅដោយជនភៀស ខ្លួនរ៉ូហ៊ីងយ៉ាជាង ៥០០នាក់ បានចូលចតនៅខេត្តភាគខាងលិចបំផុតរបស់ប្រទេសឥណ្ឌូណេស៉ី កាលពីថ្ងៃ អាទិត្យចុងសប្តាហ៍ ដែលនេះជាចំនួនច្រើនបំផុតមួយ ចាប់តាំងពីយោធានៃរបបសឹកមីយ៉ាន់ម៉ា បើកការបង្ក្រាបលើក្រុមជនជាតិភាគតិចមួយនេះ ក្នុងឆ្នាំ២០១៧។

មន្ត្រីការពារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានប្រាប់ AFP ថា ទូកមួយគ្រឿង បានមកដល់ស្រុក Bireuen នៃខេត្ត Aceh ដោយមានមនុស្សចំនួន ២៥៦នាក់នៅលើនោះ ខណៈ ២៤១នាក់ផ្សេងទៀត បាន មកដល់តំបន់ Pidie ហើយទូកតូចមួយ ដែលផ្ទុកមនុស្សចំនួន ៣៦នាក់ បានទៅដល់ភាគខាងកើតនៃខេត្ត Aceh។ អ្នកកាសែតមួយរូបរបស់ AFP ដែលបានឃើញទូកជនជាតិរ៉ូហ៉ីងយ៉ាចូលចត នៅលើឆ្នេរខ្សាច់ក្នុង ទីក្រុង Bireuen និយាយថា ជនភៀសខ្លួនទាំងនោះ កំពុងត្រូវបានប្រមូលផ្តុំឲ្យនៅទីជម្រកបណ្តោះអាសន្ន មួយ ដើម្បីរង់ចាំការសម្រេចចិត្តពីអាជ្ញាធរល ជោគវាសនារបស់ពួកគេ ដែលភាគច្រើនមានសុខភាពល្អ។ សូមបញ្ជាក់ថា ជនជាតិរ៉ូហ៉ីងយ៉ាភាគច្រើន ត្រូវបានគេធ្វើទុក្ខបុកម្នេញក្នុងប្រទេសមីយ៉ាន់ម៉ា ហើយជារៀងរាល់ឆ្នាំ មានមនុស្សរាប់ពាន់នាក់ប្រថុយជីវិតក្នុងការធ្វើដំណើរតាមសមុទ្រ និងជាញឹកញាប់ជិះទូកចាស់ៗ ដើម្បីព្យាយាមទៅដល់ម៉ាឡេស៉ី ឬឥណ្ឌូណេស៉ី នេះបើតាមការរបស់ AFP ។