Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសអឺរ៉ុបចំនួន២០ ស្នើ EU ត្រៀមលក្ខណៈចំពោះគ្រោះថ្នាក់ផ្នែកសុខភាព កើតចេញពីបញ្ហាប្រែប្រួលអាកាសធាតុ

  • Print

 (អឺរ៉ុប)៖ ប្រទេសមួយចំនួនធំនៃសហភាពអឺរ៉ុប (EU) ចង់ឲ្យ EU ចាត់វិធានការកាន់តែខ្លាំង ដើម្បីត្រៀមលក្ខណៈចំពោះផលវិបាកផ្នែកសុខភាព ដែលកើតចេញកត្តាប្រែប្រួលអាកាសធាតុ និងហានិភ័យនៃការឡើងកំដៅផែនដី ដែលបង្កឲ្យមានអាកាសធាតុក្តៅខ្លាំង។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីព្រាងរួមគ្នាមួយ ប្រទេសចំនួន ២០ក្នុងចំណោមសមាជិកទាំង ២៧របស់ EU រួមមាន ក្រូអាស៉ី អាល្លឺម៉ង់ ក្រិក ម៉ាល់តិ៍ និងហូឡង់ ជាដើម បានជំរុញដល់ EU ឲ្យបង្កើនការឃ្លាំមើលចំពោះការគំរាមកំហែងលើសុខភាពនិងប្រព័ន្ធថែទាំសុខភាព ដែលបង្កឡើងដោយបញ្ហាអាកាសធាតុ ក៏ដូចជាជួយដល់ប្រទេសនានាក្នុងការត្រៀមលក្ខណៈ។

EU ក៏គួរតែព្រាងផែនការករណីមានការឆ្លងមេរោគលើសត្វពាហនៈ និងជំងឺដែលកើតចេញពីការប្រែប្រួលអាកាសធាតុ ហើយពង្រឹងប្រព័ន្ធប្រកាសអាសន្ន និងការឆ្លើយតបរបស់ខ្លួន ប្រសិនបើរកឃើញមានការរីករាលដាលណាមួយ។ សេចក្តីព្រាងរួមគ្នានេះ ត្រូវបានគាំទ្រដោយអូទ្រីស បែលហ្ស៉ិក ស៊ីប សាធារណរដ្ឋឆែក ដាណឺម៉ាក អេស្តូនី ហុងគ្រី អៀរឡង់ អ៉ីតាលី ឡេតូនី លីទុយអានី លុចសំបួ ព័រទុយហ្កាល់ រូម៉ានី និងស្លូវេនី។

គួរបញ្ជាក់ថា មនុស្សប្រហែល ៦១,០០០នាក់ត្រូវបានគេប៉ាន់ប្រមាណថា បានស្លាប់ដោយសាររលកកំដៅនៅអឺរ៉ុប ដែលមានសភាពក្តៅខ្លាំងកាលពីរដូវក្តៅមុនៗ ដោយនេះបង្ហាញថាកិច្ចខិតខំប្រឹងប្រែងត្រៀមលក្ខណៈកំពុងធ្លាក់ចុះ។

ការប្រែប្រួលអាកាសធាតុកំពុងបង្កើនហានិភ័យ នៃការរីករាលដាលជំងឺឆ្លង ទៅកាន់តំបន់ផ្សេងទៀត រួមទាំងនៅក្នុងតំបន់អឺរ៉ុប ដោយសារតែសីតុណ្ហភាពក្នុងរដូវក្តៅកាន់តែក្តៅ ហើយមានរយៈពេលយូរជាងមុន ខណៈការកើនឡើងទឹកជំនន់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការរីករាលដាលនៃជំងឺឆ្លងនានា៕

ដកស្រង់ពី៖ Fresh News