Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនបញ្ជាក់ពីការគាំទ្រចំពោះសមាជិកភាពថ្មីរបស់ BRICS ខណៈអាហ្សង់ទីនបង្ហាញសញ្ញាបដិសេធ

  • Print

 (ប៉េកាំង)៖ ចិនបានអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួន កាលពីថ្ងៃចន្ទសប្តាហ៍នេះ ចំពោះប្រទេសដែលមានបំណងក្លាយជាសមាជិក នៃសមាគមប្រទេស BRICS បើទោះបីជាអាហ្សង់ទីនបង្ហើបថា អាចនឹងមិនធ្វើដូច្នេះទៀត។

នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ អាហ្សង់ទីនស្ថិតក្នុងចំណោមប្រទេសចំនួន ៦ដែលត្រូវបានអញ្ជើញឲ្យក្លាយជាសមាជិកថ្មីនៃ BRICS ក្នុងកិច្ចប្រជុំកំពូលនៅអាហ្វ្រិកខាងត្បូង កាលពីខែសីហា។

យ៉ាងនេះក្តី ទីភ្នាក់ងារព័ត៌មានរុស្ស៉ី RIA បានដកស្រង់សម្តីរបស់រដ្ឋមន្រ្តីការបរទេសអាហ្សន់បន្ទាប់ ក្នុងអាណត្តិរដ្ឋាភិបាលថ្មីរបស់អាហ្សង់ទីន គឺលោកស្រី Diana Mondino ដែលនិយាយថាអាហ្សង់ទីនទំនងជានឹងមិនចូលជាសមាជិករបស់ BRICS នោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានថា លោកស្រីមិនបានដឹងពី ការអត្ថាធិប្បាយរបស់ លោកស្រី Mondino នោះទេ។ លោកស្រី Mao បានបញ្ជាក់ថា «អ្វីដែលខ្ញុំចង់និយាយគឺថា យន្តការកិច្ចសហប្រតិបត្តិការ BRICS គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន និងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយមានការពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងរក្សាផលប្រយោជន៍រួម។

យើងស្វាគមន៍ប្រទេសណាដែលចាប់អារម្មណ៍ ក្លាយជាសមាជិកនៃគ្រួសារ BRICS»។ គួរបញ្ជាក់ថា ក្រៅពីអាហ្សង់ទីន អារ៉ាប៊ីសាអូឌីត អ៉ីរ៉ង់ អេត្យូពី អេហ្ស៉ីប និងអេមីរ៉ាត់អារ៉ាប់រួម គឺជាប្រទេសចំនួន ៥ផ្សេងទៀត ដែលត្រូវបានអញ្ជើញឲ្យចូលរួមជាសមាជិករបស់ BRICS៕

ដកស្រង់ពី៖ Fresh News