Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំក្រុមហាម៉ាស អះអាងថា ជិតឈានដល់ កិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ ជាមួយអ៉ីស្រាអែល

  • Print

 មេដឹកនាំក្រុមហាម៉ាស លោក អ៉ីស្មាអែល ហានីយេះ (Ismail Haniyeh) កាលពីថ្ងៃអង្គារ បាននិយាយថា ចលនាប្រដាប់អាវុធរបស់លោក កំពុងខិតកាន់តែកៀកទៅរកកិច្ចព្រមព្រៀងមួយស្ដីពីបទឈប់បាញ់ ជាមួយ អ៉ីស្រាអែល ប៉ុន្តែលោក មិនបានបញ្ជាក់អ្វីលម្អិតនោះទេពីលក្ខខណ្ឌ នៅក្រោមនៃកិច្ចព្រមព្រៀងនេះ។

ទីភ្នាក់ងារសារព័ត៌មាន Reuters ក៏ធ្លាប់បានផ្សាយដែរថា ប្រទេសកាតា កំពុងសម្របសម្រួលឱ្យមានកិច្ច ព្រមព្រៀងមួយរវាងអ៉ីស្រាអែល និងហាម៉ាស ដោយដោះដូរចំណាប់ខ្មាំង ៥០នាក់ ជាមួយបទឈប់បាញ់ មួយ មានរយៈពេល ៣ថ្ងៃ ដែលនឹងជួយសម្រួលដល់ការផ្ដល់ជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិល។

ចំណែក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទសប្ដាហ៍នេះដែរ បាននិយាយថា លោកផ្ទាល់ ជឿជាក់អ៉ីស្រាអែល និងក្រុមហាម៉ាស កំពុងខិតកាន់តែកៀកទៅរកកិច្ចព្រមព្រៀងមួយនឹងធានា ឱ្យមានការ ដោះលែងចំណាប់ខ្មាំងមួយចំនួន ដែលកំពុងជាប់ក្នុងតំបន់ហ្កាហ្សា បើទោះជាអ៉ីស្រាអែល នៅតែបន្តវាយ លុកលើទីក្រុងហ្កាហ្សា ហើយនៅតែមានការបាញ់គ្រាប់រ៉ុក្កែតលើអ៉ីស្រាអែលវិញក៏ដោយ។