Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ីស្រាអែលនិងក្រុមហាម៉ាស យល់ព្រមការឈប់បាញ់គ្នាដោយមានលក្ខខណ្ឌដោះលែងចំណាប់ខ្មាំង

  • Print

 កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ត្រូវបានប្រកាសកាលពីថ្ងៃពុធ ដោយប្រទេសកាតា ដែលជាប្រទេសជួយសម្របសម្រួលលើកិច្ចប្រឹងប្រែងឈប់បាញ់គ្នានេះ។

ការផ្អាកឈប់បាញ់គ្នារយៈពេល៤ថ្ងៃ និងការដោះលែងចំណាប់ខ្មាំង៥០នាក់នេះ គឺជាលើកដំបូង ហើយខណៈសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន បានឈានចូលដល់ថ្ងៃ ទី៤៧។ កិច្ចប្រឹងប្រែងនេះទៀត ត្រូវគេរំពឹងថា នឹងនាំទៅរកការដោះលែងអ្នកទោសប៉ាឡេស្ទីន ១៥០នាក់ថែមទៀត ដែលអ៊ីស្រាអែល បានចាប់ដាក់គុកកន្លងមកនេះ។

បើតាមក្រសួងការបរទេសកាតា អ្នកដែលត្រូវបានដោះលែងដោយភាគីទាំងពីរ គឺ ជាស្ត្រី និងកុមារក្រោមអាយុ១៩ឆ្នាំ។ ជាមួយនឹងកិច្ចព្រមព្រៀងនេះ ជំនួយមនុស្សធម៌ដល់តំបន់ Gaza ដែលរងការឡោមព័ទ្ធនោះ ក៏នឹងត្រូវបង្កើនឱ្យបានច្រើនផងទៀត។

យោងតាមកិច្ចព្រមព្រៀងឈប់បាញ់បួនថ្ងៃនោះទៀត ការបញ្ឈប់ចរាចរតាមផ្លូវអាកាសក្នុងតំបន់ហ្គាហ្សាភាគខាងជើង នឹងមានរយៈពេល៦ម៉ោងជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោង១០ព្រឹក ដល់ម៉ោង៤ល្ងាច, បញ្ឈប់ការធ្វើសកម្មភាពយានយន្តយោធាអ៊ីស្រាអែលចូលក្នុងតំបន់ហ្គាហ្សាស្ទ្រីប, បើកឱ្យរថយន្តដឹកជញ្ជួនជំនួយមនុស្សធម៌ចូលគ្រប់តំបន់ក្នុងហ្គាហ្សា, និងក្នុងការឈប់បាញ់គ្នា៤ថ្ងៃនេះ មិនត្រូវមានការចាប់មនុស្ស ឬវាយប្រហារណាមួយកើតឡើងនោះទេ។

កិច្ចព្រមព្រៀងដដែល បាននិយាយថា សេរីភាពនៃការធ្វើដំណើរពីភាគខាងជើងទៅភាគខាង ត្បូងហ្គាហ្សា នឹងត្រូវធ្វើតាម ផ្លូវ Salah Al-Din ។

ការដោះលែងចំណាប់ខ្មាំង នឹងត្រូវចាប់ផ្តើមក្នុងរយៈពេល២៤ម៉ោង បន្ទាប់ពីភាគីទាំងអស់ ព្រមព្រៀងតាមលក្ខខណ្ឌនៃកិច្ចឈប់បាញ់គ្នានេះ។ សូមបញ្ជាក់ថា មុននេះចំណាប់ខ្មាំងបួននាក់ហើយ ដែលត្រូវបានក្រុមហាម៉ាសដោះលែងក្នុងភាពមនុស្សធម៌ គឺរួមមាន២នាក់ជាជនជាតិអាមេរិក និង២នាក់ជាជនជាតិអ៊ីស្រាអែល