Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក និងរុស្ស៉ីទាស់គ្នានៅឯ UN ជុំវិញបញ្ហាកូរ៉េខាងជើង និងការប្រើប្រព័ន្ធមីស៉ីល Patriot នៅអ៊ុយក្រែន

  • Print

 សហរដ្ឋអាមេរិក បានចោទប្រកាន់រុស្ស៉ីថា បានបាញ់មីស៉ីលផ្គត់ផ្គង់ពីកូរ៉េខាងជើងយ៉ាងហោចណាស់ ៩ គ្រាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន ខណៈដែលរុស្ស៉ីចោទអាមេរិកវិញថា ជា «អ្នកសមគំនិតដោយផ្ទាល់» ក្នុង ការបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនរបស់យោធារុស្ស៉ី កាលពីខែមករា។

ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក Vassily Nebenzia និងឯកអគ្គរដ្ឋទូតរង សហរដ្ឋអាមេរិកប្រចាំ UN លោក Robert Wood បានចោទប្រកាន់គ្នាទៅវិញទៅមក ក្នុងកិច្ចប្រជុំក្រុម ប្រឹក្សាសន្តិសុខស្តីពីអ៊ុយក្រែន ដែលស្នើឡើងដោយទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ។

យន្តហោះ Il-76 របស់កងទ័ពអាកាសរុស្ស៊ី បានធ្លាក់កាលពីថ្ងៃទី២៤ ខែមករា ដោយនៅលើយន្តហោះ នោះ ដឹកមនុស្ស ៧៤នាក់ ដែលមានទាហានអ៊ុយក្រែន ៦៥នាក់ ក្នុងដំណើរឆ្ពោះទៅរកការដោះដូរឈ្លើយសឹក រុស្ស៉ី។

លោក Nebenzia ក៏បានប្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខដែរថា «យើងមានភ័ស្តុតាងដែលមិន អាចប្រកែកបានថា ប្រព័ន្ធមីស៉ីល Patriot ត្រូវបានប្រើសម្រាប់ធ្វើឲ្យយន្តហោះធ្លាក់ នាំឱ្យយើងសង្ស័យថា វ៉ាស៊ីនតោន ជាអ្នកសមគំនិតដោយផ្ទាល់» នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃពុធ។