Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខការពារជាតិអាមេរិកចូលមន្ទីរពេទ្យជាថ្មី ហើយផ្ទេរការងារទៅឱ្យអនុរដ្ឋមន្រ្តីការពារជាតិ

  • Print

 អ្នកនាំពាក្យនៃមន្ទីរបញ្ចកោណ បានឱ្យដឹងថា លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដើម្បីព្យាបាលបញ្ហា តម្រង់នោម។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Austin អាយុ ៧០ឆ្នាំ បាន ផ្ទេរកិច្ចការក្នុងការិយាល័យរបស់លោក ទៅឱ្យអនុរដ្ឋមន្ត្រីការពារជាតិ គឺ លោក Kathleen Hicks។

ទោះបីលោកឧត្តមសេនីយផ្កាយ ៤ចូលនិវត្តន៍រូបនេះ ធ្លាប់ដឹកនាំកងកម្លាំងនៅអ៉ីរ៉ាក់ និងជារដ្ឋមន្ត្រីការពារ ជាតិស្បែកខ្មៅដំបូងគេរបស់អាមេរិក ស្ថិតនៅក្នុងមន្ទីរពេទ្យតាំងពីខែមុន តែកងកម្លាំងអាមេរិក បាននិងកំពុង បើកការវាយប្រហារសងសឹកប្រឆាំងមេដឹកនាំកងជីវពល គាំទ្រដោយអ៉ីរ៉ង់នៅទីក្រុងបាកដាដ នៃប្រទេស អ៉ីរ៉ាក់។

ឥឡូវនេះ មានការស៉ើបអង្កេត ៣ករណីផ្សេងគ្នាទៅលើអាកប្បកិរិយារបស់ លោក Austin ក្នុងនោះ មួយករណីធ្វើឡើងដោយការិយាល័យអធិការកិច្ចរបស់មន្ទីរបញ្ចកោណផ្ទាល់ ដែលជាទីភ្នាក់ងារឃ្លាំមើល និង តាមដានសំណល់ផ្នែកយោធា ការក្លែងបន្លំ និងការរំលោភបំពាន។

សូមបញ្ជាក់ថា ទាំងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ បានរិះគន់លោក Austin ចំពោះការដែលមិនបង្ហាញពីដំណឹងចូលធ្វើរោគវិនិច្ឆ័យជំងឺមហារីក និងការចូលសម្រាកមន្ទីរពេទ្យ ជាបន្ទាប់ក្នុងខែធ្នូ និងខែមករា រួមទាំងចំពោះលោកប្រធានាធិបតី ចូ បៃដិន ផងដែរ។

សមាជិកមានឥទ្ធិពល មួយចំនួនរបស់បក្សសាធារណរដ្ឋ រួមទាំងអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងអំពាវនាវឱ្យដក លោក Austin ចេញពីការងារ នេះបើតាមការផ្សាយរបស់ Reuters ។