Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាតា ដោះលែងជនជាតិឥណ្ឌា ៨នាក់ ដែលចាប់ខ្លួនកាលពីឆ្នាំ ២០២២

  • Print

 ក្រសួងការបរទេសឥណ្ឌា បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសកាតា បានដោះលែងអតីតទាហានជើងទឹក ឥណ្ឌាចំនួន ៨នាក់ ក្រោយទម្លាក់ការកាត់ទោសប្រហារជីវិតដែលដាក់លើពួកគេ កាលពីឆ្នាំ ២០២៣។

បុរសទាំង ៨នាក់នេះ ធ្វើការលើគម្រោងនាវាមុជទឹកជាមួយក្រុមហ៊ុនឯកជនសម្រាប់អាជ្ញាធរកាតា និងត្រូវ បានចាប់ខ្លួនកាលពីឆ្នាំ ២០២២។

ដំបូងឡើយ ពួកគេ ត្រូវកាត់ទោសប្រហារជីវិតនៅខែតុលា ឆ្នាំ ២០២៣ ដោយបើតាមប្រភពសុំមិនបញ្ចេញឈ្មោះពីឥណ្ឌា និងកាតា គឺក្រោមការចោទប្រកាន់ពីបទធ្វើចារកម្មឱ្យ អ៉ីស្រាអែល។

សូមបញ្ជាក់ថា មានពលរដ្ឋឥណ្ឌាជាង ៨០០,០០០នាក់ កំពុងរស់នៅ និងធ្វើការក្នុងប្រទេសកាតា ដែលជា អ្នកផ្តល់ឧស្ម័នធម្មជាតិដ៏សំខាន់សម្រាប់ឥណ្ឌា នេះបើតាមការផ្សាយរបស់ Reuters ។