Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តៃវ៉ាន់រាយការណ៍ពីសកម្មភាពល្បាតរួមគ្នា រវាងកងយន្តហោះនិងនាវាយោធាចិន នៅក្បែរដែនកោះនេះ

  • Print

 (តៃប៉ិ)៖ នៅថ្ងៃពុធនេះ ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចិន១៤គ្រឿង ធ្វើប្រតិបត្តិការនៅក្បែរកោះតៃវ៉ាន់ ហើយពួកវាបានចូលរួម ធ្វើសកម្មភាពល្បាតពង្រឹងការត្រៀមលក្ខណៈប្រយុទ្ធ ជាមួយកងនាវាចម្បាំងចិនថែមទៀត។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ចាប់តាំងពីម៉ោងប្រហែលជា១រសៀលថ្ងៃពុធនេះ ខ្លួនបានប្រទះឃើញយន្តហោះយោធាចិន សរុបចំនួន១៤គ្រឿង ដែលរួមមានទាំង យន្តហោះចម្បាំង J-16 និងយន្តហោះដ្រូន ធ្វើប្រតិបត្តិការនៅក្បែរភាគខាងជើង និងពាយព្យកោះតៃវ៉ាន់។

យន្តហោះ៩គ្រឿងក្នុងចំណោមនោះ បានហោះឆ្លងខ្សែបន្ទាត់មេដ្យាន នៃច្រកសមុទ្រតៃវ៉ាន់ និងសហការជាមួយកងនាវាចម្បាំងចិន ដើម្បីធ្វើសកម្មភាពល្បាតពង្រឹងការត្រៀមលក្ខណៈប្រយុទ្ធរួមគ្នា។

គួរបញ្ជាក់ថា ក្នុងពេលប្រមាណ៤ឆ្នាំចុងក្រោយនេះ ចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន គឺតែងតែបញ្ជូនយន្តហោះនិងនាវាយោធាជាប្រចាំ មកកាន់ផ្ទៃអាកាស និងផ្ទៃសមុទ្រ នៅក្បែរៗដែនកោះនេះ ដើម្បីដាក់សម្ពាធលើទីក្រុងតៃប៉ិ។

កាលពីខែមករាកន្លងទៅ តៃវ៉ាន់ទើបតែបានបោះឆ្នោតជ្រើសរើស មេដឹកនាំរងបច្ចុប្បន្នគឺលោក Lai Ching-te ឱ្យធ្វើជាមេដឹកនាំបន្ទាប់ ខណៈរូបលោកត្រូវបានទីក្រុងប៉េកាំង ចាត់ទុកជាបុគ្គលផ្តាច់ខ្លួនដ៏គ្រោះថ្នាក់ម្នាក់។ លោក Lai នឹងស្បថចូលកាន់តំណែងជាផ្លូវការ បន្តពីលោកស្រី Tsai Ing-wen នៅខែឧសភា ឆ្នាំនេះ៕

ដកស្រង់ពី៖ Fresh News